adverise with khmeread Untitled 1

ជួប​ជាមួយ "​ឯកឧត្តម​កូន​" Barron Trump ដែល​ល្បី​ថា​កាត់​ទៅរក​ឪពុក​ទាំង​ដុល​

    ​ការចូលទៅ​រស់នៅក្នុង​សេត​វិមាន​របស់ "​ឯកឧត្តម​កូន​" (First Boy) Barron Trump នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅ​អាមេរិក ព្រោះ​គាត់​ជា​ក្មេងប្រុស​អាយុ​តិច​បំផុត​ទីមួយ​ដែល​នឹង​ចូល​រស់នៅ​ទីនោះ ចាប់តាំងពី John F Kennedy Jr (​កូនប្រុស​របស់លោក​ប្រធានាធិបតី John Kennedy) កាលពី​រាប់​ទសវត្សរ៍​មុន​។ 

​    ​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​សក់ទង់ដែង ដែល​កាមេរ៉ា​ចាប់បាន​រូបគេ​កំពុង​ងងុយដេក​ខ្លាំង​នៅ​ថ្ងៃ​ប្រកាស​ជ័យជម្នះ​ឪពុក​នោះ គឺ​ដូច​ឪពុក​របស់ខ្លួន​អ៊ីចឹង ហើយ​ចូលចិត្ត​តែ​របស់​ល្អៗ​ប្រណិតៗ​ក្នុង​ជីវិត​របស់គាត់​។ 

​     Barron Trump រស់នៅ​ជាមួយ​ឪពុក​មហាសេដ្ឋី និង​ម្តាយ​អតីត​តារា​បង្ហាញ​ម៉ូត​ក្នុង​បុរី​ញូវយ៉ក កន្លែង​ដែល Barron Trump ចូលរៀន​សាលា​រដ្ឋ​ពិសេស​មួយ​ក្នុង​សង្កាត់ Manhattan​។​

​    ​ប៉ុន្តែ​ការប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​របស់ Barron Trump គឺ​ខុសគ្នា​ដាច់​ពី​ក្មេង​សិស្សសាលា​ធម្មតា​ដទៃទៀត ដោយ​គេ​រៀបចំ​ឱ្យ Barron ប្រឡូក​បរិយាកាស​សង្គម​នៅក្នុង​អគារ Trump Tower ដ៏​ស្កឹមស្កៃ​។ 

​    ​ក្នុង​កិច្ចសម្ភាសន៍​កាលពី​ប៉ុន្មាន​ឆ្នាំមុន ម្តាយ​របស់គាត់ គឺ​អ្នកស្រី Melania បាន​ប្រាប់​ទស្សនា​វ​ដ្តី Parenting ថា  Barron គឺ​ដូច​ឪពុក​របស់គាត់​អ៊ីចឹង​។ 

​    ​អ្នកស្រី​និយាយថា "​កូន​មាន​ទឹកចិត្ត​រឹងប៉ឹង​ខ្លាំងក្លា និង​ជា​ក្មេងប្រុស​ពិសេស​និង​ឆ្លាត​បំផុត​។ កូន​ជា​មនុស្ស​ឯករាជ្យ ចេះ​ត្រិះរិះ​ពិចារណា និង​ដឹង​ច្បាស់​ថា​ខ្លួនឯង​ចង់បាន​អ្វី​។ ជួនកាល ខ្ញុំ​ហៅ​កូន​ថា Donald តូច​។ កូន​មានមុខមាត់​កាត់​ទាំង​ម្តាយ​និង​ឪពុក ប៉ុន្តែ​បុគ្គលិកលក្ខណៈ​របស់​កូន​គឺជា​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ហៅ​កូន​ថា Donald តូច​"​។ 

​    ​អ្នកស្រី​បន្តថា ថ្វីបើ​នៅ​ជា​ក្មេង​តូច​ក៏ដោយ ក៏ប៉ុន្តែ​កូន​ខ្ញុំ​ចូលចិត្ត​ទីកន្លែង "​ស្អាតបាត និង​ភ្លឺ​ថ្លា​" និង​ចូលចិត្ត​សិល្បៈ​លើ​ជញ្ជាំង​របស់ខ្លួន​។​

​    ​ហើយ​ដូច​ឪពុក​ដែរ Barron ចូលចិត្ត​យន្តហោះ និង ឧទ្ធម្ភាគចក្រ​។ ម្តាយ​គាត់​ថែមទាំង​សារភាព​ទៀតថា កូន​គាត់​ចង់​ដើរ​តាម​គន្លង​ឪពុក ដោយ​ចង់​ធ្វើជា​អ្នកជំនួញ និង​អ្នក​វាយ​កូន​ហ្គោល​។ 

​    ​ប្រសិនបើ​ដូច្នោះ​មែន នោះ​យើង​ប្រហែលជា​នឹង​អាច​ឃើញ Trump ជាច្រើន​នាក់​ទៀត​ដែល​មានមុខ​ជំនួញ​ធំៗ និង​ប្រហែល​អាច​កាន់អំណាច​ដឹកនាំ​ប្រទេស​នៅ​ថ្ងៃ​ណាមួយ​ថែម​ទៀតផង​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់