adverise with khmeread Untitled 1

ក្មេងប្រុស​នេះ​ស្លាប់​ក្រោយ​ងូតទឹក​! ឪពុកម្តាយ​គ្រប់រូប​គួរ​ដឹង​ពី​មូល​ហេតុដែល​ក្មេង​នេះ​ស្លាប់​

    ​ច្រើនដង​ច្រើនសារ យើង​មិនបាន​ប្រុងប្រយ័ត្ន​អំពី​រឿងនេះ ប៉ុន្ដែ​នៅពេល​អ្នក​ចំណាយពេល​យូរ​នៅ​កន្លែង​អាង​ហែល​ទឹក វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​និង​ងងុយដេក​នោះទេ ជាពិសេស​ប្រសិនបើ​អ្នកជា​ក្មេង​ម្នាក់ គឺ​ច្បាស់​ជាមាន​អាសន្ន​ហើយ​។​

​    ​ពិតណាស់​ដូចជា​ករណី​អ្នកនាង Cassandra Jackson អ៊ីចឹង មិនបាន​រំពឹង​អ្វី​ទាំងអស់​នៅពេល​កូន​របស់​នាង​ប្រាប់​នាង​ថា កូន​គាត់​ចង់​សំរាក​ខ្លះ បន្ទាប់ពី​កូន​របស់​នាង​បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ​នៅ​កន្លែង​ហែល​ទឹក​។ Johnny វ័យ ១០ ឆ្នាំ​បាន​ទៅ​ដេក បន្ទាប់ពី​អស់កម្លាំង​ល្ហិតល្ហៃ ហើយ​ម្ដាយ​របស់គាត់​មិនបាន​ដឹងថា​មាន​បញ្ហា​នោះទេ​។ នាង​បាន​ទៅ​មើល​កូន​របស់​នាង​ដេក បន្ទាប់មក​នាង​សឹងតែ​ជ្រុះ​សួត​មក​ក្រៅ​នូវ​អ្វីដែល​នាង​បានឃើញ​។​

​    ​កូន​របស់​នាង​បាន​បែកពពុះមាត់ និង​ពិបាក​ដកដង្ហើម​។ បន្ទាប់ពី​យកទៅជួយ​សង្គ្រោះ​បន្ទាន់ នាង Jackson ត្រូវបាន​គេ​ប្រាប់ថា​កូន​របស់​នាង​បាន​លង់ទឹក​បន្ទាប់បន្សំ (Secondary Drowning) ហើយ​វា​គឺជា​លក្ខណៈ​មួយ ដែល​លេចចេញ​រោគសញ្ញា​នៅ ៧២ ម៉ោង​ក្រោយ​។ បើទោះជា​ករណីនេះ​កម្រ ការ​លង់ទឹក​បន្ទាប់បន្សំ  អាច​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​បាន ប្រសិនបើ​មិនបាន​យកចិត្តទុកដាក់​។​

​    ​ជាធម្មតា​ទឹក​តិចតួច​ណាស់​មាន​វត្តមាន​នៅក្នុង​សួត នៅពេលដែល​ការ​លង់ទឹក​បន្ទាប់បន្សំ​កើតឡើង វា​អាច​បង្ក​ឱ្យ​រលាក​សួត​និង​ហើម​សួត​។​

​    ​ប្រសិនបើ​កូន​របស់​អ្នកលេង​ទឹក​ច្រើន​ម៉ោង ត្រូវ​តាមដាន​ពួកគេ​ឱ្យបាន​ម៉ត់ចត់ ព្រោះ​អាច​នឹង​មានការ​លង់ទឹក​បន្ទាប់បន្សំ កើតឡើង ហើយ​បើ​ឃើញ​ដូច្នេះ​ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ភ្លាម​។ រោគសញ្ញា​របស់​វា​អាច​កើតឡើង​ក្នុង​រង្វង់​រយៈពេល ៧២ ម៉ោង​។​

​    ​* រោគសញ្ញា​នៃ​ការ​លង់ទឹក​បន្ទាប់បន្សំ​មានដូចជា​៖
​    ​- អស់កម្លាំង​ល្ហិតល្ហៃ បន្ទាប់ពី​ងូតទឹក​
​    ​- ដកដង្ហើម​ខ្លី​
​    ​- ឆាប់​ខឹង ឬ​អារម្មណ៍​មួល​ម៉ៅ​ដោយ​គ្មាន​មូលហេតុ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់