adverise with khmeread 1

ក្មេងស្រី​ដ៏​ស្រស់ស្អាត​កើត​មហារីក ដែល​ឪពុក​យក​រូប​កំសត់​របស់​នាង​បង្ហោះ​លើ​បណ្តាញ​សង្គម​ដើម្បី​ក្រើនរំលឹក​ពី​គ្រោះថ្នាក់​ជំងឺ​នេះ បានទទួល​មរណភាព​ហើយ​

    ​ក្មេងស្រី​អាយុ ៤ ឆ្នាំ​ម្នាក់ ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​មនុស្ស​សឹង​ទូទាំង​ពិភពលោក បានទទួល​មរណភាព​បន្ទាប់ពី​នាង​អស់​ការ​ស៊ូទ្រាំ​នឹង​ជំងឺមហារីក​របស់​នាង​។​

​    ​អាកា​រៈ​ដ៏​ធ្ងន់ធ្ងរ​របស់​កុមារី Jessica Whelan បាន​ទាក់​ចំណាប់អារម្មណ៍​មហាជន​នៅពេល​ឪពុក​របស់​នាង​គឺ​លោក Andy Whelan បាន​បង្ហោះ​រូបភាព​ស​ខ្មៅ​ដោយ​បង្ហាញ​ក្មេងស្រី​តូច​របស់គាត់​កំពុងស្ថិត​ក្នុងការ​ឈឺចាប់​ដ៏​ខ្លាំង ខណៈ​នាង​បាន​ស៊ូទ្រាំ​នឹង​ជំងឺមហារីក​ដ៏​ធ្ងន់ធ្ងរ​។​

​    ​កុមារី​ដ៏​ស្រស់ស្អាត​វ័យ ៤ ឆ្នាំ ដែល​មកពី​ភូមិ Oswaldtwistle ក្នុង​តំបន់ Lancashire ប្រទេស​អង់គ្លេស​រូបនេះ បានកើត​ជំងឺមហារីក​សរសៃប្រសាទ​ដំណាក់កាល​ទី​បួន កាលពី​ខែកញ្ញា​ឆ្នាំមុន ហើយ​នាង​មិនអាច​ទទួល​ការព្យាបាល​ទៀត​បានឡើយ​។​

​    ​សប្បុរសជន​លាក់​មុខ​បាន​រៃអង្គាសប្រាក់​បាន ៧៦.០០០ ផោន​ដើម្បីឱ្យ​ក្មេងស្រី​ម្នាក់នេះ​បាន​រីករាយ​ជីវិតចុងក្រោយ​របស់​នា​ង ប៉ុន្តែ​គួរឱ្យ​សោកស្តាយ នាង​បាន​លាចាក​លោក​កាលពី​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ៧ ព្រឹក​នៅ​ចក្រភព​អង់គ្លេស​។​

​    ​ឪពុក​របស់ Jessica ដែល​បាន​ចងក្រង​ឯកសារ​អំពី​ការលំបាក​របស់​កូន​គាត់​នៅលើ​អន​ឡាញ​ដើម្បី​លើ​កម្ពស់​ការយល់ដឹង​អំពី​មហារីក​ក្មេង ក៏បាន​សរសេរ​នៅលើ​ទំព័រ Facebook ដើម្បី​ប្រកាស​ពី​ដំណឹង​ដ៏​អកុសល​នេះ​ផងដែរ​៕

​ប្រភព៖បរទេស

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់