ឧបករណ៍ជួសជុលយានជំនិះគ្រប់ប្រភេទ បើកាលណាយើងទុកចោលយូរមិនសូវប្រើ ឬឧស្សាហ៍ត្រូវទឹក នោះវានឹងឆាប់ចេញច្រែះ។ លោកអ្នកច្បាស់ជាមិនចង់ឃើញរបស់ប្រើប្រាស់ទាំងនេះត្រូវច្រែះខូចទេ មិនអ៊ីចឹង? ថ្ងៃនេះលោកអ្នកនឹងបានដឹងពីរបៀបកម្ចាត់ច្រែះយ៉ាងងាយបំផុត។
លោកអ្នកគ្រាន់តែចាក់ទឹកខ្មេះ ក្នុងកូនចានដែកមួយ រួចយកដែកច្រែះទាំងអំបាលម៉ានយកមកត្រាំ ទុកចោលមួយយប់ជាការស្រេច។ ព្រឹកឡើងលោកអ្នកច្បាស់ជាសឹងមិនជឿនឹងភ្នែក ដែលឃើញដែកឬឧបករណ៍ច្រែះទាំងនោះ ប្រែក្លាយជាស្អាត ដូចទិញថ្មី៕
