adverise with khmeread Untitled 1

ស៊យមែន!!! ជិះម៉ូតូ២នាក់មិត្តភក្តិទៅមើលមិត្តភក្តិម្នាក់ទៀត ដែលត្រូវ​រថ​យន្ត TUNDRA បុក​ស្លាប់ មិនទាន់ទៅដល់ផងត្រូវកុងតឺន័រ​ក្រុមហ៊ុន ហុង ឡេង ហ៊ួ​រ កិន​ស្លាប់​ម្នាក់​និង​បាក់ជើង​ម្នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស ​២​ នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​បាក់ជើង​ខាងស្តាំ ដោយសារ​ពួកគាត់​ជិះ​ម៉ូតូ​ប្រញាប់​ទៅ​មើល​មិត្តភក្តិ​ត្រូវ​រថយន្ត ​TUNDRA  បុក​ស្លាប់ តែ​ជា​អកុសល​ជិះ​ជិត​ដល់​កន្លែងកើតហេតុ ខ្លួន​ឯង​ត្រូវបាន​រថយន្ត​កុងតឺន័រ​កៀរ​ និង​កិន​បណ្តាល​ឱ្យស្លាប់​បុរស​ម្នាក់​និង​បុរស​ម្នាក់ទៀត​បាន​រងរបួស​បាក់ជើង​ស្តាំ​។​

    គ្រោះថ្នាក់​ផ្ទួនៗ​នេះ​កើតឡើង​នៅវេលា​ម៉ោង១១ និង៣០​នាទី​យប់​ថ្ងៃទី២០ វិច្ឆិកា​ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មុខកា​រ៉ា​ស់​សាំង សម ប្រាថ្នា ស្ថិ​ង​ក្នុងភូមិ ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ជនរងគ្រោះ​ទាំង​២​នាក់ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះឡើយ​។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ បុរសរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ចាម 1F-9988 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ស្របគ្នា​ជាមួយ​រថយន្ត​បង្ក​កុងតឺន័រ​ម៉ាក ហ៊ីយ៉ាន់ដាយ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-0246 បើក​មក​ទន្ទឹម​ជាមួយ​ម៉ូតូ​រងគ្រោះ។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ជា​ផ្លូវ​ច្រកចូល​ផែស្ងួត​របស់​កុងតឺន័រ​បង្ក​ដែលមាន​យីហោ ហុង ឡេង ហួរ ស្រាប់តែ​រថយន្ត​កុងតឺន័រ បត់​ភ្លាម​មិនដឹងថា​មាន​ម៉ូតូ​នៅក្បែរ​រថយន្ត បណ្តាល​កៀរ​ម៉ូតូ​រងគ្រោះ​ និង​កិន​ជនរងគ្រោះ​ម្នាក់​បណ្តាល​ឱ្យស្លាប់។ ​រីឯ​បុរស​ម្នាក់ទៀត​រងរបួស​បាក់ជើង​ខាងស្តាំ​ត្រូវ​រថយន្ត​ក្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះ។​

    ដោយឡែក​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​រថយន្ត​កិន​ជាប់​នៅក្រោម​រថយន្ត​អូស​បែក​ផ្កាភ្លើង​រហូត​ទៅដល់​ក្នុង​ផែ​ក្រុមហ៊ុន​តែម្តង​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ។​

    ប្រភព​បន្តថា ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើ​គឺ​ជិះ​ម៉ូតូ​ប្រញាប់​មក​មើល​មិត្តភក្តិ​ដែល​គ្រោះថ្នាក់​ត្រូវ​រថយន្ត TUNDRA បុក​ស្លាប់ មុន​ករណីនេះ​ប្រហែល​កន្លះ​ម៉ោង ដែល​នៅ​ចង្ងាយ​ពីគ្នា​ជាង ​៥០០ ម៉ែត្រ​តែប៉ុណ្ណោះ ជា​កន្លែង​ដែល​ជនរងគ្រោះ​ស្លាប់​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​រួច​នាំយក​រថយន្ត​បង្ក​ ​និង​ម៉ូតូ​រងគ្រោះ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ​ជូន​ជនរ​គ្រោះ​នៅពេល​ក្រោយ​៕​

 

adverise with khmeread

មតិយោបល់