adverise with khmeread 2

ឃាត់សន្តិសុខឯកជនS.Sវាយសន្តិសុខឯកជនA.G.S.របួសធ្ងន់

    ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ឯកជន​S.S. ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥​មករា​២០១៦​វេលា​ម៉ោង​១០​ព្រឹក​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ម៉ាក​ឃ៍​ ហ្ស​ប ផ្ទះ​លេខ​៩៩​ផ្លូវ​ព្រះ​ស៊ីហ​នុ​ភូមិ​៧​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​វាយ​បុរស​ជា​សន្តិសុខ​ឯកជន​A.G.S​ដួល​បោក​ក្បាល​លើ​ថ្នល់​របួសធ្ងន់​។​
    ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ ជនសង្ស័យ​ឈ្មោះ​ម៉ឹ​ង ណារិន ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​សន្តិសុខ​ឯកជន​S.S មាន​ទីលំនៅ​ផ្ទះ​លេខ​៧៣ ផ្លូវជាតិ​លេខ​៥ សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​វាយ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​លើ​ថ្នល់​របួស​ធ្ងន់ធ្ងរ​កាល​ថ្ងៃទី​១៤​មករា​ឆ្មាំ​២០១៦​វេលា​ម៉ោង​៦​ព្រឹក​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ម៉ាក​ឃ៍​ហ្ស​ប ផ្ទះ​លេខ​៩៩​ផ្លូវ​ព្រះ​ស៊ី​ហ​នុ​ភូមិ​៧​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​។​
    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ណាំ  យូ​ថេ​ង ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​មុខរបរ​សន្តិសុខ​ឯកជន​A.G.S. ស្នាក់នៅ​ក្រុមហ៊ុន រងរបួស​ធ្ងន់ធ្ងរ​កំ​ពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​
   បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់