adverise with khmeread Untitled 1

បុគ្គលិក​ធនាគារ​អេស៊ីលីដាជិះរថយន្ត TUNDRA បុក​បុរស​ម្នាក់​ពេញទំហឹង​ស្លាប់​ភ្លាមៗ​នៅកន្លែងកើតហេតុ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយ​តែមាន​រថយន្ត TUNDRA មួយគ្រឿង​បើក​លឿន​គេច​មិន​ផុត​ជ្រុល​ទៅបុក​ពេញទំហឹង​កាលពី​វេលា១០ និង​៥០ នាទី​យប់​ថ្ងៃទី២០ វិច្ឆិកា ២០១៦  នៅតាម​បណ្តោយ​ផ្លូវជាតិ​៣ មុខ​ហាង​តន្ត្រី​បុប្ផា​ជាយក្រុង KTV ស្ថិត​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ ជិះ​តែម្នាកឯង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1O-6092​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​ឆ្លងផ្លូវ​ទៅខាង​ឆ្វេង​ដៃ ស្របគ្នា​នោះ​ក៏មាន​រថយន្ត​ម៉ាក TUNDRA ពណ៌ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-7778 ជិះ​លក្ខណៈ​គ្រួសារ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា បើកបរ​ក្នុង​ល្បឿន​លឿន ប្រឹង​បួង​ចង្កូត​គេច​តែ​មិន​ផុត បណ្តាលឱ្យ​បុក​ចំ​ពេញទំហឹង ប៉ើង​ជនរងគ្រោះ​ទៅ​ចិញ្ចើមផ្លូវ បណ្តាលឱ្យ​បាក់ក​ស្លាប់​ភ្លាមៗ​តែម្តង។​

    បន្ទាប់មក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​ទាំង​បែក​កង់​មុខ​ខាងស្តាំ រហូតដល់​ចំណុច​ផ្សារ​ចោមចៅ ទើប​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ព្រមទាំង​ឃាត់​អ្នកបើកបរ​មក​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ជៀសវាង​បង្ក​ហិង្សា​កើតឡើង។​

    ប៉ូលិស​និយាយថា សព​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ គឹម សុភា​រិ​ទ្ធ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត  ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ រីឯ អ្នកបើកបរ​រថយន្ត​វិញ​ឈ្មោះ ហម ច័ន្ទ​តារា ហៅ​តី ភេទ​ប្រុស​ អាយុ៣០​ឆ្នាំ មុខរបរ បុគ្គលិក​ធនាគារ​អេស៊ីលីដា មាន​ទីលំនៅ ផ្ទះ​លេខ ១៨៩ ផ្លូវជាតិ​លេខ​៥ ភូមិ​រំចេក​៥ សង្កាត់​រតនៈ​ក្រុង​និង​ខេត្តបាត់ដំបង​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​នាំយក​រថយន្ត​បង្ក ​និង​ម៉ូតូ​រងគ្រោះ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ​ជូន​ជនរ​គ្រោះ​នៅពេល​ក្រោយ​៕

 

adverise with khmeread

មតិយោបល់