adverise with khmeread Untitled 1

រមៀត + ខ្ញី + ខ្ទិះដូង មុន​ចូល​គេង ជួយ​បណ្តេញ​ជាតិពុល​ពី​ថ្លើម​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

    ​អត្ថបទ​ដែល​នឹង​លើកឡើង​នេះ គឺ​ប្រាប់​ពី​វិធីសាស្ត្រ​ធ្វើ​ភេសជ្ជៈ​ម្ស៉ា​ង​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​ជួយ​ដល់​សុខភាព​ជាច្រើន​ទៀត​។​

​    ​គេ​បាន​ប្រសិទ្ធ​នាម​វា​ថា​ជា​ ទឹកដោះគោ​មាស គឺមាន​រសជាតិ​ពិសេស និង​ជួយ​ដល់​សុខភាព​ជាច្រើន​។ សម្រាប់​អ្នកធ្វើ​ការនឿយហត់​និង​ស្ត្រេ​ស វា​ជួយ​បំបាត់​និង​ជួយ​ឱ្យ​គេង​លក់​ស្រួល ហើយ​អំឡុងពេល​ពិសា វា​នឹង​ជួយ​បណ្ដេញ​ជាតិពុល​និង​លាង​សម្អាត​ជាតិគីមី​ដែល​ផ្ទុក​ក្នុង​រាងកាយ និង​ជួយ​ស្ដារ​សុខភាព​ឱ្យ​ប្រសើរ​ឡើងវិញ​។​

​    ​លើសពីនោះ​វា​ជួយ​បង្ការ​ការ​រលាក ដែល​ការ​រលាក​នោះ​បង្កឱ្យមាន​ជំងឺ​ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ធាត់ មហារីក ទឹកនោមផ្អែម រលាក​សន្លាក់ ជំងឺសរសៃប្រសាទ ឈឺក្បាល​ប្រកាំង និង​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​

​    ​នៅក្នុង​រមៀត​មាន​សារធាតុ​ម្យ៉ាង​ហៅថា Curcumin ដែល​វា​អាចជួយ​ដូចជា​៖
​    ​- បណ្ដេញ​ជាតិពុល​ពី​ថ្លើម​
​    ​- ជំរុញ​សុខភាព​បេះដូង​
​    ​- ជួយ​ឱ្យ​របួស​ដាច់រយះ​ឆាប់​ជា​
​    ​- ជំរុញ​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- ជំរុញ​ប្រព័ន្ធ​សរសៃប្រសាទ​
​    ​- គ្រប់គ្រង​ជាតិ​ស្ករ​និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម​
​    ​- គ្រប់គ្រង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​
​    ​- ប្រឆាំងនឹង​បាក់តេរី និង​មីក្រុប​
​    ​- បំផ្លាញ​កោសិកា​មហារីក និង​បង្ការ​ការ​ដុះ​ដុំ​សាច់​។​

​    ​* គ្រឿងផ្សំ​៖
​    ​- រមៀត​ម៉ដ្ត ឬ​ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​
​    ​- ខ្ញី​មួយ​ចំណិត​តូច​
​    ​- ខ្ទិះដូង ២ ពែង (៥០០ ក្រាម​)
​    ​- ម្រេចខ្មៅ​មួយ​ចុង​ស្លាបព្រា​កាហ្វេ ឬ​បន្តិចបន្តួច​
​    ​- ទឹកឃ្មុំ (​អាច​ថែម ឬ​មិន​ថែម​ក៏បាន​)​។​

​    ​=> ចំណាំ​៖ ម្រេច​អាច​ថែម​បាន​សម្រាប់​អ្នក​ដែល​មិនមាន​ជំងឺ​ក្រពះ​ប៉ុណ្ណោះ​។​

​    ​* របៀប​ធ្វើ​៖
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា បន្ទាប់មក​ដាក់​ដាំ​រហូត​ឃើញ​មាន​ពពុះ​តិច​នៅលើ​ផ្ទៃ​ទឹក សឹម​បើកភ្លើង​តិច​រយៈពេល ៥ នាទី​ទើប​ដកចេញ​ពីលើ​ចង្ក្រាន​។​

​    ​អ្នក​អាច​ពិ​សាវា​ពេលព្រឹក​ព្រលឹម​ឡើង ឬ​មុន​ចូល​គេង ២ ម៉ោង​។ ពិសា​តែម្តង នឹង​ជួយ​កម្ចាត់​ជាតិពុល​បាន​ក្នុងពេល​តែ ១ យប់​ប៉ុណ្ណោះ​៕ 

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់