adverise with khmeread Unnamed %281%29

ដឹងទេ! គ្លីនិក​កែ​សម្ផស្ស​ឈ្មោះ ដឺ​ប៉ូ​តេ កាំ​កូ​ស៊ី​ធី​ កែ​សុដនឱ្យ​ស្ត្រី​ម្នាក់​ស្លាប់ក្នុងតម្លៃប៉ុន្មាន?

    ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បន្ទាប់ពី​វះកាត់​កែ​សុដន់​បណ្តាល​ឱ្យស្លាប់ កើតឡើង​នា​វេលា​ម៉ោង​៤​​ និង​៤០​នាទី​ល្ងាច​ថ្ងៃ​២០ ​វិច្ឆិកា ​ឆ្នាំ​២០១៦ នៅ​គ្លី​និ​ច អាយ​ស៊ី​យូ​ទីតាំង​លេខ​៥​ផ្លូវ​៤០២​​ ​ភូមិ​២​ សង្កាត់​ទំនប់ទឹក ចំការមន។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ​ រស់ សុខ​នី ភេទ​ស្រី ​អាយុ​៣៦​ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ​ផ្ទះ​លេខ​៨០ ផ្លូវ​លេខ​១០ ភូមិ​ដូន​ច្រម ឃុំ​-​ស្រុក​-​ខេត្តក្រចេះ។ តាម​ការបញ្ជាក់​របស់​ប៉ូលិស​ស្ត្រី​រងគ្រោះ​មាន​ស្លាកស្នាម​វះកាត់​រង្វះ​ក្បាលដោះ​ទាំង​២, ​ស្នាម​វះកាត់​ក្រោម​ដោះ​ទាំង​២, ​ស្នាម​ចាក់​ម្ជុល​ដៃ​ទាំង​២។​

    ប៉ូលិស​បន្តថា ថ្ងៃ​១៧ ​វិច្ឆិកា​ ២០១៦ ​វេលា​ម៉ោង​៣​ល្ងាច​ជនរងគ្រោះ​បានមក​ធ្វើការ​វះកាត់​កែ​សុដន់​នៅ​គ្លី​និ​ចកែ​សម្ផស្ស ​ដឺ​ប៉ូ​តេ ​ក្នុងតម្លៃ​៣.០០០​ដុល្លា​។​ រហូតដល់​ថ្ងៃ​១៩ ​វិច្ឆិកា​ ២០១៦ ​ស្ថានភាព​ជនរងគ្រោះ​មិន​ស្រួល​ក៏​បញ្ជូនមក​ព្យាបាល​នៅ​គ្លី​និ​ច​អាយ​ស៊ី​យូ​ ហើយ​បាន​ស្លាប់​នៅ​ម៉ោង៤​ និង​៤០​ថ្នា​ទី​ល្ងាច​ថ្ងៃ​២០ ​វិច្ឆិកា​ ២០១៦​។ ​បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​គឺ​ស្លាប់​ដោយសារ​ក្លាយ​រោគ​ធ្ងន់ធ្ងរ​ក្រោយ​ការវះកាត់​កែ​សុដន​។​

    ចំណែក​ក្រុមគ្រួសារ​ជនរងគ្រោះ​បានលើកឡើង​លើ​អាក​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​បន្ទាប់ពី​ឈឺ​ចុកចាប់​បាត់បង់​សមាជិកគ្រួសារ​ម្នាក់​ដោយ​ស្នាដៃ​គ្លីនិក​កែ​សម្ផស្ស​ឈ្មោះ ដឺ​ប៉ូ​តេ កាំ​កូ​ស៊ី​ធី ហើយ​បាន​បញ្ជាក់ថា «​សូម​សម្ដេច​តេ​ជោ មេត្តាជួយ​រក​យុ​ត្តិ​ធ៌​ម​ឱ្យ​បងស្រី​នាង​ខ្ញុំ​ឈ្មោះ រស់ សុខ​នី នៅ​ទី​រួម​ខេត្តក្រចេះ​ផង​។ គ្លីនិក​កែ​សម្ផស្ស​ឈ្មោះ ដឺ​ប៉ូ​តេ កាំ​កូ​ស៊ី​ធី ស្ថិតក្នុង​ខណ្ឌ​ឬ​ស្សី​កែវ មាន​ទីតាំង ផ្លូវ​ចូល​កាំ​កូ​ស៊ី​ធី ចម្ងាយ​ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ប្រមាណ​៥០​ម៉ែត្រ»​។​

    នៅ​ថ្ងៃទី​១៧ ខែ១១ ឆ្នាំ២០១៦ បាន​វះកាត់​កែ​សម្ផស្ស​បងស្រី​នាង​ខ្ញុំ​ឈ្មោះ រស់ សុខ​នី អាយុ៣៦​ឆ្នាំ ក្រោយពី​វះកាត់​បាន​២​ថ្ងៃ នៅ​ថ្ងៃទី​១៩ ខែ​១១ ឆ្នាំ២០១៦ ​ដដែល​ដោយ​ឃើញ​អាកា​រៈ​ធ្ងន់ធ្ងរ​បំផុត គ្លីនិក​ខាងលើ​ក៏បាន​ដោះដៃ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការវះកាត់​របស់ខ្លួន ក៏​ឱ្យ​បក្ខពួក​របស់ខ្លួន​ប្រាប់​ជនរងគ្រោះ ឱ្យ​ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក ICU ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​០៥ ផ្លូវ ៤០២ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    លុះ​មកដល់​គ្លីនិក​ភ្លាម ពេទ្យ​ក៏បាន​ពិនិត្យ​តាម​វិជ្ជាជីវៈ​សុខាភិបាល រួច​ពេទ្យ​បាន​ប្រាប់​គ្រួសារ​អ្នកជំងឺ​ថា​អ្នកជំងឺ​មិនអាច​រស់​បានទេ ព្រោះ​មេរោគ​ពី​ការដាក់​ថ្នាំ​សណ្ដំ​របស់​គ្លីនិក​ដឺ​ប៉ូ​តេ បាន​ស៊ី​សួត ថ្លើម តម្រងនោម​អស់រលីង​ហើយ​។ ​នៅ​ម៉ោង​០៤​ និង​៤០​នាទី​រសៀល នា​ថ្ងៃទី​២០ ខែ​១១ ឆ្នាំ​២០១៦ នាង​បានទទួល​មរណភាព​ហើយ៕

 

adverise with khmeread

មតិយោបល់