adverise with khmeread Extraordinary comp

ក្រុម​កុលសម្ព័ន្ធ​ដែល​បាត់​ខ្លួន​ជិត ២ ឆ្នាំ ទីបំផុត​រកឃើញ​វិញ​ហើយ​នៅ​ព្រៃ​ក្រា​ស់អា​ម៉ា​ហ្សូ​ន​

    ​ប្រជាជន Moxihatetema បានគេច​ពី​ការទំនាក់ទំនង​របស់​មនុស្ស និង​រស់នៅ​ឯកោ​ទាំងស្រុង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល​។​

​    ​ភាពភ័យខ្លាច​បាន​កើនឡើង​សម្រាប់​ក្រុមមនុស្ស​ទាំងនោះ បន្ទាប់ពី​គេ​មិនឃើញ​ក្រុម​ប្រជា​ជននេះ​អ​សើ​ជាង​មួយឆ្នាំ​។​

​    ​យ៉ាងណាមិញ រូបភាព​នេះ​ត្រូវបាន​ថត​ពី​យន្តហោះ​ចម្បាំង​មួយ​ដែល​ឆ្លងកាត់​ទីនោះ ដោយ​បញ្ជាក់ថា​កុលសម្ព័ន្ធ​នោះ​នៅរស់​និងរ​ស់បាន​យ៉ាង​ល្អ បើទោះជា​ពួកគេ​មិន​សប្បាយចិត្ត​គេ​កំពុង​ថតរូប​ខ្លួន​ក្តី​។​

​    ​ក្នុង​រូបភាព បង្ហាញ​ពី​បុរស​ម្នាក់​ខឹង​ឡើង​ញ័រ​ខ្លួន ខណៈដែល​គេ​ថត​សំដៅ​មកលើ​ខ្លួន​។​

​    ​គេ​បារម្ភ​ខ្លាច​កុលសម្ព័ន្ធ​នេះ​ប៉ះទង្គិច​គ្នា​ជាមួយនឹង​កម្មករ​ជីក​រ៉ែ​ក្បែរ​នេះ​។ ពីមុនមក​កម្មករ​ជីក​រ៉ែ​ជាច្រើន​ធ្លាប់បាន​វាយ​គ្នា​ជាមួយនឹង​កុលសម្ព័ន្ធ​ផ្សេងទៀត​ក្នុង​តំបន់​នោះ បន្ទាប់ពី​ការទន្ទ្រាន​ដី​ដែលមាន​ការការពារ​រ​បស់​ពួកគេ​ពី​ការស្វែងរក​រ៉ែ​មាស​៕

ប្រភព៖មេត្រូ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់