adverise with khmeread 1

ពិភព​ហូលីវូដ មានតែ​តារា ៥ ដួង​នេះ​ទេ ដែល​ស្អប់​រឿង​ដែល​ខ្លួន​បាន​សម្តែង​

    ​វា​ជាការ​ងារ​របស់​ពួកគេ​ដើម្បី​ផ្សព្វផ្សាយ​រឿង​ដែល​ពួកគេ​សម្តែង ប៉ុន្តែ​ជួនកាល​តារា​សម្តែង​ខ្លះ​មិនអាច​លាក់បាំង​អារម្មណ៍​មិន​ពេញចិត្ត​របស់​ខ្លួនឯងបាន​ឡើយ​។​

​    ​ខាងក្រោម​នេះ​ជា​តារា​ហូលីវូដ​ល្បីៗ​មួយចំនួន ដែល​ស្អប់​ភាពយន្ត​ខ្លួនឯង​បន្ទាប់ពី​ភាពយន្ត​បាន​បញ្ចាំង​ចប់​៖

​    ​១. លោក Daniel Radcliffe -- រឿង Harry Potter
​    ​តារា​សម្តែង​វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​ប្រាប់ Daily Mail ថា "​វា​ពិតជា​ពិបាក​ដើម្បី​មើល​រឿង​ដូចជា Harry Potter និង Half-Blood Prince ព្រោះ​ខ្ញុំ​សម្តែង​មិនសូវ​បានល្អ​ក្នុង​រឿងនេះ​។ ខ្ញុំ​ពិតជា​មិន​ចូលចិត្ត​ទាល់តែសោះ​"​។​

​    ​២. លោក Channing Tatum -- រឿង G.I. Joe: Rise of the Cobra
​    ​អំឡុង​កិច្ចសម្ភាសន៍​ជាមួយ​លោក Howard Stern តារា​សម្តែង​រូបនេះ​បាន​លាតត្រដាង​ថា គាត់​ត្រូវបាន​បង្ខំ​ឱ្យចូល​សម្តែង​ក្នុង​ខ្សែភាពយន្ត​ឆ្នាំ ២០០៩ នេះ​។ គាត់​បាន​និយាយថា "​និយាយ​តាម​ត្រង់ ខ្ញុំ​ពិតជា​ស្អប់​រឿងនេះ​ណាស់​។ ខ្ញុំ​ស្អប់​រឿងនេះ​។ បន្ទាប់ពី​រឿង Coach Carter ពួកគេ (​ក្រុមហ៊ុន Paramount) បានឱ្យ​ខ្ញុំ​ចុះ​កុងត្រា​ថត​រឿង​បី​ទៀត ហើយ​ក្នុងនាម​ជា​តារា​សម្តែង​វ័យក្មេង អ្នក​បង្ហាញ​ចរិត​ដូចជា "​ឱ​ព្រះ​អើយ​! ពិតជា​ឡូយ​មែន​។ ខ្ញុំ​នឹង​សម្តែង​រឿង​នោះ ប៉ុន្តែ​ពេល​ថត​មែនទែន​វា​មិន​ដូច​អ្វីដែល​ខ្ញុំ​រំពឹង​សោះ​"​។​

​    ​៣. លោក George Clooney -- រឿង Batman and Robin
​    ​រឿង Batman វគ្គ​ប្រាំ Batman and Robin បាន​រង​ការរិះគន់​យ៉ាងខ្លាំង ហើយ​សូម្បីតែ​តារា​សម្តែង​ក្នុង​រឿងនេះ​គឺ​លោក George Clooney ក៏​យល់ស្រប​ដែរ​។ គាត់​បានបង្ហាញ​ការមិន​ពេញចិត្ត​របស់គាត់​ចំពោះ​រឿង​ក្នុង​ឆ្នាំ ១៩៩៨ នេះ​ដោយ​ប្រាប់​កម្មវិធី The Graham Norton Show ថា "​អនុញ្ញាតឱ្យ​ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​ស្មានថា​ខ្ញុំ​បាន​បំផ្លាញ​រឿងនេះ​ទៅហើយ​រហូតដល់​មនុស្ស​ម្នាក់​បាន​ចូលខ្លួន​មក​សម្តែង​ជំនួស​។ ខ្ញុំ​បានគិត​នៅពេលនោះ​ថា រឿងនេះ​នឹង​ក្លាយជា​អាជីព​ដ៏​ល្អ​មួយ​ប៉ុន្តែ​វា​មិន​អ៊ីចឹង​ឡើយ​"​។​

​    ​៤. អ្នកស្រី Katherine Heigl -- រឿង Knocked Up
​    ​Katherine Heigl បាន​បាត់បង់​មិត្តភក្តិ​ម្នាក់​នៅក្នុង​រឿង Knocked Up គឺ​តារា​រួម​សម្តែង​ជាមួយគ្នា Seth Rogen នៅពេល​នាង​ថាឱ្យ​រឿង​ក្នុង​ឆ្នាំ ២០០៧ នេះ​ជា​សាធារណៈ ដោយ​ពណ៌នា​រឿងនេះ​ថា ប្រកាន់​ភេទ​។ នៅក្នុង​អត្ថបទ​ចុះផ្សាយ​ដោយ​វេ​ប​សាយ Vanity Fair តារា​សម្តែង​ស្រី​រូបនេះ​បាន​និយាយថា "​រឿងនេះ​លាប​ពណ៌​មនុស្ស​ស្រី​ជា​មនុស្ស​មាយាដកខ្ញី គ្មាន​ចេះ​លេងសើច និង​ពូកែ​មួម៉ៅ ប៉ុន្តែ​វា​បាន​លើកសរសើរ​មនុស្ស​ប្រុស​ជា​មនុស្ស​គួរឱ្យ​ស្រឡាញ់ និង​ជា​បុរស​ពូក​កែសម្តី​។ រឿងនេះ​បាន​បំផ្លើស​តួអង្គ ហើយ​ខ្ញុំ​តឹង​ចិត្តនឹង​រឿងនេះ​នៅ​ថ្ងៃ​ខ្លះ​។ ខ្ញុំ​ដើរតួ​ជា​មនុស្ស​ស្រី​ច្រណែនឈ្នានីស​! ហេតុអ្វី​បានជា​នាង​មិន​ចូលចិត្ត​អ្នកដទៃ​? ហេតុអ្វី​បានជា​អ្នក​ពណ៌នា​មនុស្ស​ស្រី​បែបនេះ​? "​។​

​    ​៥. លោក Robert Pattinson -- រឿង Twilight
​    ​ក្រុម​អ្នកគាំទ្រ​ប្រហែល​ស្រឡាំងកាំង​បន្ទាប់ពី​ភាគ​ចុងក្រោយ​នៃ​រឿង Twilight ត្រូវបាន​ចាក់​បញ្ចាំង ប៉ុន្តែ​នេះ​មិនមែនជា​បញ្ហា​សម្រាប់​តួឯក Robert Pattinson ឡើយ​។ Robert Pattinson ដែល​បាន​សម្តែង​ជា​បិសាច​ជញ្ជក់​ឈាម Edward Cullen បាន​និយាយថា "​នៅពេល​ខ្ញុំ​អាន​វា (​រឿង Twilight) វា​ហាក់ដូចជា​សៀវភៅ​មួយ​ក្បាល​ដែល​មិនត្រូវ​បាន​សន្ម​ត់​ថា​នឹង​ចេញផ្សាយ​ឡើយ​"​។ គាត់​ក៏បាន​ទទួលស្គាល់ថា រឿង​ទាំងមូល​គ្មាន​ន័យ​ទាល់តែសោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់