adverise with khmeread 15146688 1183367588416781 512653824 o

ឃាត់​ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន ​៥​ កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​២០ ​វិច្ឆិ​កា​ ២០១៦ វេលា​ម៉ោង​៩​ និង​១០​នាទី​យប់​នៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​០៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ដកហូត​វត្ថុតាង​មួយចំនួន។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​ប៉ូលិស​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈ្មោះ សំ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិព្រែក​តា​គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខណៈពេលដែល​ជនសង្ស័យ​កំពុង​ឈរ​លក់​ថ្នាំញៀន​នៅតាម​ផ្លូវ។  ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ពណ៌​ស​ថ្លា ​សរុប​ចំនួន​០៥​កញ្ចប់​ថង់ (​កញ្ចប់​តូច​០៤, កញ្ចប់​ធំ​០១)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​ចាត់ការ​តាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់