adverise with khmeread 15152449 1183381248415415 1229414583 o

ទំនាស់​យក​ដុំថ្ម​វា​ខ្ទេច​ក្បាល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ហិង្សា​ដោយ​ចេតនា ទំនាស់​យក​ដុំថ្ម​វាយ​ បណ្តាលឱ្យ​របួស​ក្បាល​នៅ​ថ្ងៃទី​២០ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​ព្រឹក កាលពី​ថ្ងៃទី​១៩ ​វិច្ឆិកា ២០១៦ វេលា​ម៉ោង​២១ ​និង​៣០​នាទី កន្លងទៅ​នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

    ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បានឱ្យដឹងថា ប៉ូលិស​បានទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ណាន ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ហិង្សា​ដោយ​ចេតនា គឺ​ទំនាស់​យក​ដុំថ្ម​វាយ​បណ្តាល​ឱ្យ​របួស​ក្បាល​។​

    ជនរងគ្រោះ​ឈ្មោះ ណន នី​ម ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា អំពើហិង្សា​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៩ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​២១​ និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​ជនរងគ្រោះ​ឃាត់​ខ្លួនប្រគល់ឱ្យ​ប៉ូលិស។ ​ក្នុងនោះ​យើង​បាន​ចាប់យក​វត្ថុតាង​ដុំថ្ម ០១ ដុំ និង ទូរស័ព្ទដៃ ចាស់ (​របក​ប៊ូ​តុង​) ០១ គ្រឿង ហើយ​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់