adverise with khmeread 161117110259 dutch war ship exlarge 169

អង់គ្លេស​និង​ហូ​ឡង់​មក​ប្រារព្ធ​ខ្មោច​នាវា​នៅ​ឥណ្ឌូនេស៊ី បែរជា​បាត់​កប៉ាល់​អេតចាយ ៣ គ្រឿង​នៅ​ផ្នូរខ្មោច​កប៉ាល់​បាតសមុទ្រ​ជ្វា​

    ​ខ្មោច​នាវា​នៅ​ជំនាន់​សង្គ្រាមលោក​ទី​ពីរ​មួយចំនួន​បាន​បាត់​ខ្លួន​ពី​បាតសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​នេះ​ជំ​រុញឱ្យ​រដ្ឋាភិបាល​អង់​គ្លេ​ស និង​ហូ​ឡង់​កំពុង​ស្វែងរក​ចម្លើយ​។​

​    ​ក្រុម​អ្នក​មុជ​ទឹកបាន​រកឃើញ​នាវា​នៅ​សម័យ​សង្គ្រាមលោក​ទី​ពីរ ដែល​បានប្រកាសថា​ជា​ផ្នូរ​សង្គ្រាម នៅ​ឆ្នេរសមុទ្រ​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ ២០០២​។​

​    ​យោងតាម​វេ​ប​សាយ The Guardian ឱ្យដឹងថា ក្រសួងការពារជាតិ​ហូ​ឡង់​បាន​បញ្ជាក់ថា នាវា​ខ្ទេចខ្ទាំ HNLMS De Ruyter ទម្ងន់ ៦.៥៤៥ តោន និង​នាវា HMLMS Java ទម្ងន់ ៦.៦៧០ តោន និង​នាវា HMLMS Kortenaer ទម្ងន់ ១.៣១៦ តោន បាន​បាត់​ខ្លួន​អំឡុង​បេសកកម្ម​មួយ​ដើម្បី​រំលឹក​ខួប​ទី ៧៥ នៃ​សមរភូមិ​កោះ​ជ្វា​ក្នុង​ឆ្នាំ ២០១៧​។​

​    ​ក្រុម​អ្នក​មុជទឹក​បាន​ប្រើ​ម៉ាស៊ីនថតរូប​ក្រោម​ទឹក និង​រលកសញ្ញា​ដើម្បី​រក​ដានដែល​នាវា​ធ្លាប់​ស្ថិតនៅ ប៉ុន្តែ​នាវា​ទាំងបី​បាន​បាត់​ខ្លួន​ពី​បាតសមុទ្រ​ជ្វា​។​

​    ​The Guardian ក៏បាន​រាយការណ៍​ថា នាវា​អង់គ្លេស​ពីរ​គឺ HMS Exeter ទម្ងន់ ៨.៣៩០ និង HMS Encounter ទម្ងន់ ១.៤០៥ តោន ដែល​ជាប់គាំង​នៅ​បាតសមុទ្រ​គឺ​ស្ថិតនៅ​កន្លែង​ដដែល​ទេ​។​

​    ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ហូ​ឡង់​ម្នា​ក់បាន​ប្រាប់ CNN ថា "​ក្រសួងការពារជាតិ​ហូ​ឡង់​ពិតជា​សោកស្តាយ​ជាខ្លាំង​ដែល​នាវា​បាន​បាត់​ខ្លួន​។ បើទោះជា​មាន​បញ្ហា​នេះ​ក្តី យើង​ត្រូវតែ​យកចិត្តទុកដាក់​លើ​រឿងនេះ​ជាសំខាន់ យើង​ចង់​និយាយ​អំពី​ផ្នូរ​នាវា​ដ៏​សំខាន់បំផុត​"​។​

​    ​សមរភូមិ​សមុទ្រ​ជ្វា ដែល​កត់សម្គាល់​ពី​ការ​កើន​អំណាច​ដល់​កម្រិត​កំពូល​ខាង​ទ័ពជើងទឹក​របស់​ជប៉ុន​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​បាន​ចូលរួម​ដោយ​នាវា​ចក្រភព​អង់គ្លេស ហូ​ឡង់ អូស្ត្រាលី និង​សហរដ្ឋអាមេរិក បានកើត​ឡើង​នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៤២​។ សមរភូមិ​នេះ​បង្ហាញ​ពី​មហន្តរាយ​របស់​កងក​ម្លាំ​ង​ពួក​សម្ព័ន្ធមិត្ត​ដែល​បាន​បាត់បង់​នាវា​យ៉ាងតិចណាស់​ចំនួន ១០ គ្រឿង និង​នាវិក​ចំនួន ២.១៧៣ នាក់​៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់