adverise with khmeread 15151069 1183394435080763 1475383918 n

មិនឱ្យ​ចូល​វង់​ផឹក​ជាមួយ​ទាញ​ដំបង​ឫស្សី​វាយ​សំពង​បែកក្បាល​...​ខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា យក​ដំបង​ឫស្សី​វាយ​សំពង​ភាគី​ទំនាស់​បែកក្បាល​កើតឡើង​កាលពី​ថ្ងៃទី​២០​ វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៧​យប់​នៅ​ចំណុច ភូមិ​ព្រែ​កតា​ហ៊ី​ង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន ម៉េង​ស៊ីម ភេទ​ប្រុស អាយុ៤៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែកថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ រង​បួស​ត្រចៀក​ខាងស្ដាំ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ស្រស់ ចាន់​ដា​រ៉ា ​(​ហៅ យ៉ា​) ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ ជាង​ផ្ទះ ​(​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យក​ដំបង​ឫស្សី​ចំនួន​០១​ ប្រវែង ១២០ ស​.​ម ទំហំ​ប៉ុនកដៃ។​

    ប៉ូលិស​បន្តថា នៅ​យប់​ថ្ងៃទី​២០ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៧​យប់​ជនរងគ្រោះ កំពុង​ផឹកស្រា​បៀរ នៅផ្ទះ​របស់ខ្លួន​ជាមួយ​មិត្ត​ភ័ក្ដ្រ​ខ្លួន​មាន​គ្នា​០២​នាក់​ទៀត ឈ្មោះ ​ឃ្លោក ​ភេទ​ប្រុស និង​ឈ្មោះ​ ជឿ​ង កាន ​ភេទ​ប្រុស​។​

    នៅពេល​កំពង់​ផឹក ស្រា​បៀរ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ស្រស់ ចាន់​ដា​រ៉ា ក្នុង​សភាព​​ស្រវឹងស្រា បាន​កាន់​ស្រាថ្នាំ​០១​ដប​ដើរ​ចូលមក​ផឹក​ជាមួយ​ជនរងគ្រោះ​។​ តែ​ជនរងគ្រោះ មិន​ព្រមឱ្យ​ផឹក​ជាមួយ ក៏​កើតមាន​ទំនាស់​ពាក្យសំដី​គ្នា ហើយ​ក៏បាន​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក។​

    នៅពេលនោះ​ជនសង្ស័យ​ក៏បាន​ទាញ​ដំបង​ឫស្សី​វាយ​ទៅលើ​ជនរងគ្រោះ ០១ ដំបង ចំ​គុម្ពត្រចៀក​ខាងស្ដាំ បណ្ដាល​ឱ្យ​រងរបួស​ហូរឈាម​តែម្ដង​។ ភ្លាមនោះ​សមត្ថកិច្ច​បានទទួល​​ព័ត៌មាន​នេះ ចុះ​ដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​។ ​ក្នុង​ករណីនេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់