adverise with khmeread Untitled 1

វ៉ៃខ្នោះ​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ចាប់រំលោភ​កុមារី​អាយុ​ ១៣ ​ឆ្នាំ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ត្រូវ​បានប៉ូលិស​វ៉ៃខ្នោះ​ក្នុងករណី​រំលោភ​សេព​ស​ន្ទ​វៈ​លើ​អនីតិជន នៅ​ថ្ងៃទី​២០ ​វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​នៅ ចំណុច​បន្ទប់​ជួល​លេខ​៥C ផ្លូវ​បេតុង ក្រុមទី​៥​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ។​

    ប៉ូលិស​និយាយថា ក្រោយពេល​ទទួល​បណ្តឹង​តាម​ទូរស័ព្ទ​ពី​ម្ចាស់​ផ្ទះជួល​ឈ្មោះ អ៊ឹម ឈួ​ង ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ មាន​ទី​លំ​ផ្ទះ​៤ ផ្លូវ​២៨៩ ក្រុមទី​៧០ ភូមិ​៩ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក មុខរបរ​លក់ដូរ​ថា​ «​មាន​អ្នក​ជួល​បន្ទប់​បង្ខាំង​ក្មេងស្រី​នៅក្នុង​បន្ទប់»​។​

    ភ្លាមនោះ​កម្លាំង​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍​ឫស្សីកែវ​ បាន​ចុះទៅ​កន្លែងកើតហេតុ​សហការ​ជាមួយ​ម្ចាស់​ផ្ទះជួល​ធ្វើការ​ត្រួតពិនិត្យ​បន្ទប់​លេខ​៥C​ ឃើញ​មាន​ក្មេងស្រី​ប្រាកដ​មែន​ និង​បុរសវ័យ​ចំណាស់​ម្នាក់។ សមត្ថកិច្ច​ក៏បាន​នាំ​អ្នក​ទាំងពីរ​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ បាន​ចម្លើយ​ថា​ខ្លួន​ពិតជា​បាន​រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេងស្រី​នោះ​មែន។​

    ប៉ូលិស​បន្តថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជ​-​ហ ​អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​មុខរបរ​នៅផ្ទះ​។ ចំណែក ជនសង្ស័យ​ឈ្មោះ​ ឈ​ង់ សំ​ឆៃ ហៅ​ម៉ាប់ អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​បេ​តុ ក្រុមទី​៥ ភូមិ​បឹង​​សាឡាង សង្កាត់​ទួល​សង្កែ​ មុខរបរ ​រត់​ម៉ូតូឌុប។​

adverise with khmeread

មតិយោបល់