adverise with khmeread Unnamed %282%29

អាជ្ញាធរ​ភ្នំពេញ​ត្រៀម​ធ្វើ​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​ដល់​ជនរងគ្រោះ​ស្លាប់​នៅលើ​ស្ពាន​ពេជ្រ​គំរប់​ខួប​៦​ឆ្នាំ​នៅ​ថ្ងៃទី​២២ ​វិច្ឆិកា​ខាងមុខនេះ​

    ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ពិធីសូត្រមន្ត​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​គំរប់​ខួប ​៦​ ឆ្នាំ (២២ វិច្ឆិកា​ ២០១០ - ២២ ​វិច្ឆិកា ​២០១៥) ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​លើ​ស្ពាន​ពេជ្រ ដែល​ឆ្លងទៅ​ទីក្រុង​កោះ​ពេជ្រ ដោយបាន​និមន្ត​ព្រះសង្ឃ​ចំនួន​៨១​ អង្គ​រាប់បាត្រ​ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី​សាសនា​ផងដែរ។​

    យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ខាងលើនេះ​នឹងធ្វើ​ឡើង វេលា​ម៉ោង​៧​ព្រឹក នៅ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ស្ថិតនៅ​ជាប់​ស្ពាន​នាគ​នៃ​តំបន់​កោះ​ពេជ្រ​ជាទី​ដែល​ជនរងគ្រោះ​បាន​បាត់បង់​ជីវិត កាលពី​៦​ឆ្នាំមុន ដោយមាន​ការចូលរួម​ពី លោក​អភិបាល​រាជធានី​ភ្នំពេញ, ​លោក ​ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​,​ មន្ត្រីរាជការ​,​ អាជ្ញាធរ​ដែនដី​,​ សាច់ញាតិ​ក្រុមគ្រួសា​របស់​ជនរងគ្រោះ និង​ប្រជាពលរដ្ឋជាច្រើន​ទៀតផង។​

    សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានឱ្យដឹង​ទៀតថា ពិធី​នោះ​ធ្វើឡើង​តាមបែប​សាសនា​សុទ្ធសាធ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជូន​ជន​រង គ្រោះ​នៅលើ​ស្ពាន​កោះ​ពេជ្រ និង​សូម​បូ​ង​សូង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ទាំងនោះ សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។​

    ម្យ៉ាងទៀត​ក៏បាន​បង្ហាញ​ឱ្យឃើញ​ពី​មនោសញ្ចេតនា​សោកស្តាយ អាឡោះអាល័យ​យ៉ាង​ក្រៃលែង​ជាមួយ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ចំពោះ​ការបាត់បង់ សមាជិកគ្រួសារ​ក្នុង​ហេតុការណ៍​ដ៏​សោកសង្រេង​កាលពី​៦​ឆ្នាំមុន៕ (​ច​ន ណា​រិ​ទ្ធ​)

adverise with khmeread

មតិយោបល់