adverise with khmeread 0

ចង់ដឹងថា​ផលិតផល​ចំណីអាហារ​ផលិត​នៅ​ប្រទេស​ណាខ្លះ មើល​តែ​លេខ "​បា​កូដ​" ប៉ុន្មាន​ខ្ទង់​នេះ​នឹង​ដឹង​ភ្លាម​

    ​អ្នក​ប្រហែលជា​ធ្លាប់​ត្រូវបាន​គេ​ប្រាប់​ពី​របៀប​មើល​បា​កូដ​ដើម្បី​សម្គាល់​ពី​អាហារ​សរីរាង្គ ហើយ​ពួកយើង​ព្រួយបារម្ភ​ជាងគេ​គឺ​អាហារ​មកពី​ចិន​។ មាន​ផលិតផល​ជាច្រើន​មក​មាន​ម៉ាក​តែមួយ ប៉ុន្ដែ​មកពី​ប្រទេស​ផ្សេងៗ​គ្នា​។​

​    ​គេ​មាន​របៀប​មើល​បា​កូដ​ថា​តើ​អាហារ​ទាំងនោះ​មកពី​ប្រទេស​ណា ដើម្បី​បញ្ចៀស​អាហារ​ដែល​មកពី​ប្រទេស​មួយចំនួន ជាពិសេស​ចិន កន្លែង​ដែល​សម្បូរ​ដោយ​ផលិតផល​ក្លែងក្លាយ ដែល​សូម្បី​លោក Jack Ma ក៏​ទទួលស្គាល់​ដែរ​។​

​    ​របៀប​មើល​បា​កូដ ប្រសិនបើ​លេខ​កូដ​បី​ខ្ទង់​ដំបូង​មានដូចជា ៦៩០, ៦៩១, ឬ ៦៩២ ផលិតផល​នោះ​គឺ​មកពី​ប្រទេស​ចិន​។ សម្រាប់ ៤៧១ គឺ​ផលិតផល​របស់​តៃវ៉ាន់ ហើយ​របស់​តៃវ៉ាន់​គឺមាន​សុវត្ថិភាព ដោយសារ​តៃវ៉ាន់​មាន​ទំនាក់​ទំនាក់​មិន​ងាយស្រួល​ជាមួយនឹង​ចិន​។ 00 ដល់ ១៣ គឺ​មកពី​ប្រទេស​អាមេរិក​និង​កាណាដា ចំណែកឯ ៣០ ដល់ ៣៧ គឺ​មកពី​ប្រទេស​បារាំង ហើយ ៥០ មកពី​ប្រទេស​អង់គ្លេស​។ ដោយឡែក ៤៩ គឺ​មកពី​ប្រទេស​ជប៉ុន​។​

​    ​ខាងក្រោម​នេះ​គឺជា​លេខ​កូដ​ខ្លះៗ​មកពី​ប្រទេស​ដែល​នាំចេញ​ផលិតផល​អាហារ​។​
​    ​- ០០ ដល់ ១៣ អាមេរិក & កាណាដា​។​
​    ​- ៣០ ដល់ ៣៧ បារាំង​។​
​    ​- ៤០ ដល់ ៤៤ អាល្លឺម៉ង់​។​
​    ​- ៤៩ ប្រទេស​ជប៉ុន​។​
​    ​- ៥០ អង់គ្លេស​។​
​    ​- ៥៧ ដា​ណឺ​ម៉ាក​។​
​    ​- ៦៤ ហ្វាំ​ង​ឡង់​។​
​    ​- ៧៦ ស្វី​ស និង Lienchtenstein​។​
​    ​- ៤៧១ តៃវ៉ាន់​
​    ​- ៦២៨ អា​រ៉ា​ប៊ី​សា​អូឌីត​។​
​    ​- ៦២៩ អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​
​    ​- ៧៤០ ដល់ ៧៤៥ អាមេរិក​កណ្ដាល​។​
​    ​- ៤៨០ ហ្វី​លី​ភី​ន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់