adverise with khmeread Unnamed %282%29

ធ្លាប់ឈ្លោះគ្នាជាមួយប្រពន្ធ និងប្រើហិង្សាផង ប្រពន្ធរត់ចោលដាច់ចិត្តចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​តូចចិត្ត​ប្រពន្ធ​រត់ចោល​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​២០ ​វិច្ឆិកា ២០១៦​ វេលា​ម៉ោង៦ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឈុំ ប៊ុន​ណា​រ៉ា ហៅ​ងុ​យ ​ភេទ​ប្រុស អាយុ​៤៥ឆ្នាំ​(​ខ្មែរ​) មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​ស្លាប់​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងែ ខែ ឆ្នាំ​វេលា​ម៉ោង​ខាងលើ​ឈ្មោះ ជុំ សាវឿន ភេទ​ស្រី អាយុ​៥១​ឆ្នាំ​ ត្រូវជា​បងស្រី​ជនរងគ្រោះ កំពុង​អង្គុយលេង​នៅ​ខាង ក្រោមផ្ទះ​របស់ខ្លួន​ហើយ​មើលទៅ​ផ្ទះ​ប្អូន​មិនឃើញ​មាន​មនុស្ស​នៅ​ក៏បាន​ដេញ​ក្មួយប្រុស​ឈ្មោះ​ យ​ន សំណាង ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ឱ្យទៅ​មើល​តែ​ក្មួយ​មិន​ព្រមទៅ។​

    បាន​មួយសន្ទុះ​ក្រោយមក​គាត់​ក៏បាន​ដើរទៅ​មើល​ដោយ​ខ្លួនឯង ពេលទៅដល់​ផ្ទះ​ប្អូន​បិទ​ភ្លើង​ងងឹត​ ហើយ​បិទទ្វារ​ជិត​តែ​មិន​ចាក់​គន្លឹះ​ខាងក្នុង​ពេលនោះ​គាត់​ក៏បាន​ច្រាន​ទ្វារផ្ទះ​រួច​ច្របាច់​ភ្លើ​ង​ពិល​មើល​ខាងក្នុង​ផ្ទះ​ក៏​ប្រទះឃើញ​ប្អូនប្រុស​ឈ្មោះ​ ឈុំ ប៊ុន​ណា​រ៉ា ហៅ​ងុ​យ បាន​ចងក​នៅ​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់ទៅហើយ រួច​ក៏បាន​រាយ​ការ​ណ៏​ប្រាប់​សម​ត្ត​កិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ​។​

    ក្រោយ​ទទួលបាន​ព័ត៌​មាន​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កំលាំង​ជំនាញ អាជ្ញាធរ​មូល​ដ្នា​ន គ្រូពេទ្យ​ប្រចាំ​ឃុំ​ដីឥដ្ឋ​នឹង​ក្រុមគ្រួសារ​បាន​ចុះ​ពិនិត្យ​សាកសព​នឹង​បាន​បញ្ជក់​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន ដោយ​យក​ខ្សែ​គោ​ពណ៌​ខ្មៅ​ប្រវែង​០,៨០​ម៉ែត្រ​ចង​ជាប់​នឹង​ធ្នឹម​ផ្ទះ។​

    បន្ទាប់ពី​ពិនិត្យ​រួច​សព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បើតាម​ការឆ្លើយបំភ្លឺ​ពី​ឈ្មោះ ​ជុំ សាវឿន ត្រូវជា​បងស្រី​ជនរងគ្រោះ​ឈ្មោះ​ ឈុំ  ប៊ុណ្ណា​រ៉ា ហៅ​ងុ​យ បាន​ប្រាប់​សម​ត្ត​កិច្ច​ឱ្យដឹងថា មុនពេល​កើតហេតុ​គឺ​កាលពី​ថ្ងៃទី​១១​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៦​ កន្លងទៅ​ប្អូនប្រុស​របស់គាត់​ឈ្មោះ ​ឈុំ  ប៊ុន​ណា​រ៉ា ​ហៅ​ងុ​យ ​គឺ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ដែលមាន​ឈ្មោះ​ ហែម សុ​ភ័​ណ្ឌ អាយុ​៣៥​ឆ្នាំ ​និង​បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​បន្តិចបន្តួច​ផង​។​

    ប្រពន្ធ​ក៏បាន​ចុះ​ចេញពីផ្ទះ​រហូត​ទៅ​នៅផ្ទះ​ម្តាយ​ហើយ​ប្អូនប្រុស​របស់គាត់​បាន​តា​ម​សុំ​ការ​អភ័យទោស​ពី​ប្រពន្ធ ​និង​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​តែ​ប្រពន្ធ​មិន​ព្រម ហើយ​មិន​ស្មាន​ដល់​ថា​ប្អូនប្រុស​របស់គាត់​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​អញ្ចឹង​សោះ​៕

adverise with khmeread

មតិយោបល់