adverise with khmeread 1

​រូបភាព​សិច​ស៊ី​របស់ Ivanka Trump ធ្វើឱ្យ​ពិភព​អ៊ី​ន​ធឺ​ណេ​ត​ភ្ញាក់ផ្អើល តែ​មិនមែន​ដោយសារ​សម្រស់​នាង​ទេ គឺ​ដោយសារ​ពាក្យ​មួយ​ឃ្លា​លើ​តុ​

​    ​រូបភាព​ដ៏​សិច​ស៊ី​របស់​នាង Ivanka Trump កំពុងតែ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ដោយសារ​ហ​តុ​ផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​កូនស្រី​ជំទាវ​ទីមួយ​រូបនេះ​បាន​ថត​ឱ្យ​ទស្សនាវដ្ដី​មួយ​កាលពី ១០ ឆ្នាំមុន​។​

​    ​Ivanka បាន​តំណាងឱ្យ​ទំព័រមុខ​ទស្សនាវដ្ដី​បុរស Stuff ដែល​ឥឡូវ​បាន​បិទទ្វារ​ជាមួយ​ចំណងជើង​ទំព័រមុខ "​ចៅហ្វាយ​ដ៏​សិច​ស៊ី​បំផុត​របស់​ពិភពលោក​"​។​

​    ​ដោយ​ពាក់អាវ​បញ្ចេញ​ដើម​ទ្រង់​ពាក់កណ្តាល កូនស្រី​មហាសេដ្ឋី​រូបនេះ​បាន​សន្ធឹង​ខ្លួន​ដ៏​គួរឱ្យ​ទាក់ទាញ​នៅលើ​តុ​។ ដោយឡែក​ពី​សម្ផស្ស​ដ៏​ស្រស់ស្អាត​របស់​នាង មនុស្ស​មួយចំនួន​បានកត់សម្គាល់​ស្លាក "Vice President" (​អនុប្រធាន ឬ​អនុ​ប្រធានាធិបតី​) នៅលើ​តុ​។​

​    ​ពួកគេ​អះអាងថា រូបភាព​នេះ​ប្រហែលជា​បាន​ទស្សន៍ទាយ​គ្រួសារ​លោក Trump ជាប់ទាក់ទង​នឹង​តំណែង​ប្រធានាធិបតី​កាលពី​ឆ្នាំ ២០០៦​។​

​    ​ប៉ុន្តែ​ងាក​មក​មើល​ការពិត​វិញ រូបភាព​នេះ​គឺជា​អបអរ​តំណែង​របស់ Ivanka ក្នុងនាម​ជា​អនុ​ប្រ​ធានា​នៃ​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Trump Predictions​។​

​    ​ជាមួយ​ការមើលឃើញ​ពាក្យ "Vice President" អ្នកខ្លះ​នេះ​និយាយថា​ពាក្យ​នេះ​គឺ​ដូច​ជាការ​ទស្សន៍ទាយ​ទុក​មុន​ថា​ឪពុក​គាត់​នឹង​ក្លាយជា​ប្រធានាធិបតី​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់