adverise with khmeread 1

មួយជើងរបស់ Diego Costa ជួយឱ្យ Chelsea ឡើងមកលេខ ១ Premier League

    ​គ្រាប់​បាល់​ទី​១០ របស់ Diego Costa បាន​ផ្លាស់​ទីតាំង​របស់​តោ​ខៀវ Chelsea ឆ្ពោះទៅកាន់​កំពូល​តារាង​នៃ​លី​ក​កំពូល​អង់គ្លេស Premier League ខណៈដែល​ពួកគេ​អាច​សម្រេច​ជ័យជម្នះ​ប្រាំមួយ​លើក​ជាប់​គ្នា​ផ្ទួនៗ ដោយបាន​ផ្តួល​ក្រុម Middlesbrough នៅលើ​ទឹកដី Riverside Stadium កាលពី​យប់មិញ​នេះ​។​

​    ​Chelsea អាច​ស្វែង​គ្រាប់​បាល់​បាន​ចំនួន ១៦​គ្រាប់​នៅក្នុង​ការប្រកួត​ចំនួន​ប្រាំ​លើក​ក្នុង​លី​ករ​បស់​ពួកគេ​ចុងក្រោយ​មកនេះ ប៉ុន្តែ​ពិបាក​ស៊ី​កូនក្រុម​ដ៏​មាន​វិន័យ​របស់លោក Aitor Karanka ជាមួយនឹង​ការសង្គ្រោះ​បាល់​ដ៏​គ្រោះថ្នាក់​របស់ Victor Valdes ចេញពី​ជើង Pedro ដែលជា​ឱកាស​តែមួយគត់​ដែល​ត្រូវ​កត់សម្គាល់​នៅ​តង់​ទីមួយ​។​

​    ​Middlesbrough បានទទួល​ភ្ញៀវ​ជើង​ខ្លាំង Arsenal និង Manchester City បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​មិនអាច​ទប់​ជាប់​តោ​ខៀវ​បានទេ ខណៈដែល Costa បាន​ទាញយក​ប្រយោជន៍​ពី​ចន្លោះប្រហោង​នៃ​តំបន់​ការពារ​ដោយ​ស៊ុត​នាំមុខ​នៅ​នាទី ៤១ និង​បញ្ចប់​លទ្ធផល Chelsea ១-០ Middlesbrough៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់