adverise with khmeread 1

ក្បាច់អបអរគ្រាប់បាល់ជ័យជម្នះថ្មីរបស់ Ronaldo ត្រូវបានគេកាត់យកទៅចម្អកយ៉ាងគគ្រឹកគគ្រែង

    ​សប្តាហ៍​កន្លងទៅ គឺជា​សប្តាហ៍​ដ៏​ល្អឥតខ្ចោះ​មួយ​សម្រាប់​អធិរាជ​ស Real Madrid​។​

​    ​វា​គឺជា​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​ដ៏​ពិសេស​បំផុត​សម្រាប់ Cristiano Ronaldo​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ អាច​ស្វែងរក​គ្រាប់​បាល់ Hat-trick ទី ៣៩​របស់ខ្លួន​សម្រាប់ Real Madrid នៅក្នុង​ការប្រកួត​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ ក្រៅ​ទឹកដី​ទៅលើ​គូប្រជែង​យក្ស​រួម​តំបន់ Atletico Madrid ។​

​    ​ទន្ទឹមនឹង​នោះដែរ អ្នកមាន​បុណ្យ Barcelona បាន​បាត់បង់​ពិន្ទុ​ចំនួន​ពីរ​ផ្សេងទៀត​នៅលើ​ទឹកដី​របស់ខ្លួន​ដោយ​បញ្ចប់​ការប្រកួត​ត្រឹម​លទ្ធផល ០-០ ជាមួយ Malaga ដែល​បានធ្វើឱ្យ​អធិរាជ​សមាន​ពិន្ទុ​ចំនួន​បួន​ពិន្ទុ​ឈរ​នៅ​ពីលើ​ចំណាត់ថ្នាក់​ទី​ពី​រលើ​កំពូល​តារាង​។​

​    ​បន្ទាប់ពី​អាច​ស្វែងរក​គ្រាប់​បាល់​ទី​ពីរ​របស់ខ្លួន​ទៅលើ​ក្រុម Atletico នៅលើ​ទឹកដី Calderon តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ Ronaldo បាន​បង្អួត​ក្បាច់​អបអរ​ថ្មី​របស់គាត់​។​

​    ​ដោយ​មើលទៅ​ស្រដៀង​ខ្លាំង​បំផុត​ជាមួយនឹង​រូប Emoji "​កំពុង​គិត​" Ronaldo បាន​រត់​សំដៅ​ទៅកាន់​កាមេរ៉ា ដែល​គាត់​បានដាក់​ម្រាមដៃ​រប​ស់​ខ្លួន​ច្រត់​ចង្កា​ក្នុង​ស្ទីល​យ៉ាង​ឡូយ​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត ក្រុម​អ្នកបង្កើត​រូបភាព​ថ្លុក និង​អ្នកជំនាញ​កម្មវិធី Photoshop ជាច្រើន​បាន​បង្កើត​រូបភាព​ដ៏​គួរឱ្យ​អស់សំណើច​នានា​ទៅលើ​ក្បាច់​អបអរ​ថ្មី​របស់ Cristiano ។​

​    ​រីករាយ​ជាមួយនឹង​រូបភាព​ដ៏​ពិសេសៗ​ជាច្រើន​សន្លឹក​នៅ​ខាងក្រោម​នេះ​!៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់