adverise with khmeread Untitled 1

លឿន​ណាស់​!!!​ ម៉ូ​តូ​បុក​ម៉ូតូ​ស្លាប់​ ២ នាក់​របួសធ្ងន់ម្នាក់នៅ​ស្អាង​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ ​និង​ម៉ូតូ​បណ្ដាល​ឱ្យស្លាប់ ២ ​នាក់ ​និង​របួសធ្ងន់​ម្នាក់​កើតឡើង​នៅ​ថ្ងៃទី២០ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​១០​ ​និង​១០​នាទី យប់​នៅ​ចំណុច​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ​មួយគ្រឿង​ហុងដា​គ្រី​ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ក​៦៥៨៦.​ភព​១ បើកបរ​ដោយ​ឈ្មោះ មាំ​ង ផល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​(​មិន​ពាក់មួក​សុវត្ថិភាព​) មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ធ្វើដំណើរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច​។​

    ពេលមកដល់​ចំណុចកើតហេតុ​ក៏ មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AW-1943​ បើកបរ​ដោយ ឈ្មោះ ​នី និ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ រួម​ដំណើរ​ដោយ​ឈ្មោះ សារូ សារ៉ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ​ (​មិន​ពាក់មួក​សុវត្ថិភាព​ទាំង​ ០២ ​នាក់​) មាន​ទីលំនៅ​ភូមិ ឃុំ មាន​ទីលំនៅ​ភូមិ​អង្គ​ស្វាយចេក ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជាមួយគ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ល្បឿន​លឿន និង​ស្ថាន​ភាពស្រវឹង។​

    ពេលនោះ​ក៏បាន​រេច​ង្កូ​ច ទៅបុក​ម៉ូតូ ហុងដា​គ្រី​ស​បណ្ដាល ដួល​ទាំង​០២​គ្រឿង ស្លាប់​ឈ្មោះ​មាំ​ង ផល និង​ឈ្មោះ នី និ​ត នៅនឹងកន្លែងកើតហេតុ ឯ​ឈ្មោះ សារូ សារ៉ន របួសធ្ងន់ បាន​បញ្ជូនទៅ​ព្យាបាល បណ្តោះអាសន្ន​នៅ​មណ្ឌល​សុខភាព​ក្រាំង​យ៉ូ​វ។ ​ចំណែក​ម៉ូតូ​ទាំង ០២ ​គ្រឿង​ខូចខាត​ធ្ងន់។​

    ក្រោយមក​កម្លាំង​ជំនាញ ​និង​កម្លាំង​ប៉ុស្តិ៍ ពិនិត្យ​វាស់​ចប់សព្វគ្រប់ ក៏បាន​ប្រគល់​សព ជូនទៅ ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រព​ពៃ​ណី។ ​ចំណែក​វត្ថុតាង ត្រូវបាន​យកមក​រក្សា​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់