adverise with khmeread Untitled 1

ចង់ជួយយាយ ក៏ក្លាយជាឃាតកម្ម​ដ៏​សាហាវ​ក្នុង​គ្រួសារ​មួយ​,​ ម្នាក់​ស្លាប់​,​ ម្នាក់​របួសធ្ងន់​ និង​ម្នាក់ទៀត​ត្រូវ​ចាប់ខ្លួន​ (​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ក្នុង​គ្រួសារ​មួយ​កើតឡើង​កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៦ និង៣០នាទី​ព្រឹក​នេះ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល បណ្តាលឱ្យ​ស្លាប់​ម្នាក់​, ​របួសធ្ងន់​ម្នាក់ និង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ១-​ឈ្មោះ ហួត លាង​ហេង ភេទប្រុស អាយុ៥០​ឆ្នាំ ជនជាតិ ខ្មែរ (​មាន​ជំងឺសរសៃប្រសាទ ស្លាប់​) ត្រូវជា​កូន ឈ្មោះ ឃី សុខ​គីម, ២-​ឈ្មោះ ឃី សុខ​គីម ភេទ ស្រី អាយុ៦៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជរា (​របួសធ្ងន់​) ត្រូវជា​ម្តាយ​អ្នក​ទាំង​០២ បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ អ្នក​ទាំង​០២​មាន​ទីលំនៅ ភូមិ ឃុំ កើត​​ហេតុ​ខាងលើ។​

    ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ហួត សុង​តិច  ភេទប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ​ (​ត្រូវជា​​កូន​)។​ វត្ថុតាង​ចាប់យក កាំបិត​បុ័ងតោ ០១ និង​ដែក​សរសៃ ០១។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២១ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង០៦ ​និង​៣០នាទី ឈ្មោះ ហួត លាង​ហេង (​ឪពុក​)​ បាន​ឈ្លោះប្រកែក​គ្នា ជាមួយ ឈ្មោះ ហួត សុង​តិច (​កូន​)​។ ​ភ្លាមនោះ ឈ្មោះ ហួត លាង​ហេង បាន​កាន់​កាំបិត​បុ័ងតោ សំដៅ​មករក​ម្តាយ ឈ្មោះ ឃី សុខ​គីម។ ​ពេល​ឃើញ​ដូច្នេះ ឈ្មោះ សុង​តិច តាម​មក​មើល ឃើញ​ឈ្មោះ ​លាង​ហេង កាប់​ក្បាល​​ម្តាយ​ជាច្រើន​កាំបិត​។​

    រំពេច​នោះ ឈ្មោះ សុង​តិច យក​ដំបង​ឈើមូល​ប្រវែង​ប្រហែល ១ ​ម៉ែត្រ វាយ​ក្បាល ឈ្មោះ លាង​ហេង ចំនួន ០១​ ដំបង ពេល​ជាមួយគ្នា​នោះ ឈ្មោះ លាង​ហេង បាន​ប្រតាយប្រតប់​ជាមួយ សុង​តិច បណ្តាលឱ្យ​កាប់​ត្រូវ កដៃ ឈ្មោះ សុង​តិច ០១ កាំបិត ឈ្មោះ សុង​តិច បាន​វាយ ឈ្មោះ លាង​ហេង ចំនួន​ ០២ ដំបង ចំក្បាល​បន្ថែម​​ទៀត បណ្តាល​ឱ្យ​ឈ្មោះ លាង​ហេង ស្លាប់​នៅនឹងកន្លែង​តែម្តង។​

    ករណី​ខាងលើ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

 

adverise with khmeread

មតិយោបល់