adverise with khmeread Unnamed

បុរស​តែងខ្លួន​ជា​ស្រី​លោតទឹក​ទន្លេ​សម្លាប់ខ្លួន ​៣ ​ថ្ងៃ​ទើប​សព​អណ្តែត​

    កណ្តាល ៖ សព​បុរស​តែងខ្លួន​ជា​ស្រី​ម្នាក់ ក្រោយពេល​លោតទឹក​ធ្វើអត្តឃាត​លោតទឹក​សម្លាប់​ខ្លួន​កាលពី​ថ្ងៃទី​១៩​ វិច្ឆិកា ​២០១៦ ​កន្លងទៅ ឥឡូវ​សព​ត្រូវបាន​គេ​ផ្ទះ​ឃើញ​​កាលពី ថ្ងៃទី​២១ ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ម៉ោង​៥​ និង​៣០​នាទី​ព្រឹក​នេះ​ចំណុច​កំពង់ទឹក​តា​នុត ​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្ត​ណ្តា​ល​។​

    ប៉ូលិស​និយាយថា សព​ជនរងគ្រោះ ឈ្មោះ​ សន ចិន្ដា​ ហៅ ប៉ោង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ (​តែងខ្លួន​ជាម​នុស្ស​ស្រី​) មាន​ទីលំនៅ​ភូមិ​ព្រះ​ប្រសប់ ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​ច្រើនតែ​ដើរ ចេញពីផ្ទះ​មិន​ប្រាប់​ឪពុកម្តាយ ហើ​យនៅពេល​កើតហេតុ​ជនរងគ្រោះ មាន​សភាព​ស្រវឹងស្រា បាន​រត់តាម​មាត់ច្រាំង​ទន្លេ ហើយ​ស្រែកថា​ "​លា​ហើយៗ"​។​ ពេលនោះ​ឈ្មោះ​ សួស ណា​រី​ ភេទ​ស្រី ​អាយុ​៤៩​ឆ្នាំ​ ឃើញ​ជនរងគ្រោះ​លោត​ចុះ​ក្នុង​ទឹកទន្លេ​មេគង្គ​បាត់​ឃើញ​អណ្តែត​តែ​ស្បែកជើង។​

    ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ ចេញ​ទូក​ជួយ​រក​ជនរងគ្រោះ​តែង​រក​មិនឃើញ​។ ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ និង​ស្រុក​សហការ​ជួយ​រក តែ​រក​មិនឃើញ។​

    ក្រុមគ្រួសារ​រងគ្រោះ​នៅ​បន្ត​រក​ជនរងគ្រោះ រហូតដល់​ថ្ងៃទី​២១​ វិច្ឆិកា​ ​២០១៦ ម៉ោង​៥ ​និង​៣០​នាទី​ឃើញ​សព​ជនរងគ្រោះ​បាន​ផុស​អណ្តែត​នៅ​ចំណុច​កំដរ​ភូមិ​ពុក​ឬ​ស្សី​ក្រោម​ ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ចំងាយ​ប្រហែល​ ២០០​​ ម៉ែត្រ​ពី​កន្លែងកើតហេតុ។​

    សព​ជនរងគ្រោះ​សមត្ថកិច្ច​ផ្នែក​ជំនាញ​បាន​ពិនិត្យ​យ៉ាង​ហ្ម​ត​ចត់ ឃើញថា ពុំ​ស្លាកស្នាម​អ្វី​គូរ​ឱ្យ​កត់សំគាល់​ឡើយ ក្រោយពេល​ពិនិត្យ​រួច សព​ត្រូវ​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់