adverise with khmeread 1

Dwight Gayle ខ្សែប្រយុទ្ធរបស់ Newcastle បាក់ធ្មេញអស់ ៤ និងត្រូវគេដាល់ឱ្យសន្លប់ក្នុងជម្លោះវាយតប់មួយ

​    ​ខ្សែប្រយុទ្ធ​ក្រុម​សារិកា​ព្រៃ Newcastle United កីឡាករ Dwight Gayle ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាក់ធ្មេញ​ចំនួន​បួន និង​ត្រូវបាន​គេ​ដាល់​ឱ្យ​សន្លប់ ខណៈដែល​កំពុងធ្វើដំណើ​រ​កម្សាន្ត​មួយ​នៅក្នុង​ទីក្រុង Liverpool​។ នេះ​បើ​យោងតាម​វេ​ប​សាយ Newcastle Chronicle ។​

​    ​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ឈរ​នៅលើ​កំពូល​តារាង​លី​ក​កំពូល​អង់គ្លេស​ទី​ពីរ Championship ដែល​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ១១​គ្រាប់​ក្នុង​រដូវ​កាល​នេះ បាន​ចេញទៅ​ក្រៅ​ដើម្បី​អបអរ​ខួបកំណើត​លើក​ទី​២៣ របស់​ប្រធាន​ក្រុម Newcastle កីឡាករ Jamaal Lascelles កាលពី​ថ្ងៃ​សៅរ៍ ពេលដែល​គាត់​ត្រូវបាន​គេ​អះអាងថា​ត្រូវបាន​គេ​វាយប្រហារ​។​

​    ​ព័ត​មានបាន​បញ្ជាក់ថា បុរស​ម្នាក់​បាន​ដាល់​ទៅលើ Gayle ចំនួន​ពីរ​ដៃ​ចំ​ផ្ទៃមុខ ដែល​បណ្តាលឱ្យ​គាត់​បាក់ធ្មេញ​អស់​បួន​។​

​    ​មន្ត្រីប៉ូលិស​ទីក្រុង Liverpool បាន​បង្ហើប​ឱ្យដឹងថា ពួកគេ​ត្រូវ​ប្រជាជន​តេ​មក​ដោយ​ប្រាប់ថា​មាន​បុរស​ពីរ​នាក់​វាយតប់​គ្នា​នៅ​ម៉ោង ៤ ព្រឹក​ឈានដល់​ព្រឹក​ថ្ងៃអាទិត្យ ប៉ុន្តែ​ពេលមកដល់​កន្លែងកើតហេតុ​ពុំ​ឃើញ​គូ​ជម្លោះ​ទេ​។​

​    ​Gayle បាន​ចូលរួម​ជាមួយ Newcastle ពី Crystal Palace ក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ​នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ​ខ្លួន ១០​លាន​ផោន​៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់