adverise with khmeread 1

កូនប្រុស Cristiano Ronaldo និងមិត្តភក្តិនាំគ្នាចំអកឪពុកខ្លួនឯងលេង ក្រោយពីបានឃើញកាយវិការអបអរកាលពីថ្ងៃសៅរ៍

    ​តារា​ឆ្នើម​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo គឺ​មិនមែនជា​ប្រភេទ​នៃ​កីឡាករ​បាល់ទាត់​ម្នាក់​ដែល​ពេញ​ចិត្តនឹង​អនុញ្ញាតឱ្យ​មនុស្ស​ទូទៅ​លេងសើច​ទៅលើ​គាត់​នោះឡើយ ប៉ុន្តែ​ប្រសិនបើ​វា​គឺជា​កូនប្រុស​របស់គាត់ នោះ​រឿង​គ្រប់យ៉ាង​គឺ​ត្រូវបាន​លើកលែង​ទាំងស្រុង​។​

​    ​Ronaldo ដែល​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់ Hat-trick ក្នុងជំនួប​ជាមួយ Atletico Madrid កាលពី​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បាន​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ការអបអរ​គ្រាប់​បាល់​ទី​ពី​របស់ខ្លួន​។​

​     បន្ទាប់ពី​អាច​រក​គ្រាប់​បាល់​ទី​ពីរ​របស់ខ្លួន​បាន ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​អង្គុយ​ចុះ និង​យក​ម្រាមដៃ​ច្រត់​ចង្កា​របស់គាត់ ប៉ុន្តែ​គាត់​មិនបាន​ដឹងថា​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​នឹង​បញ្ចប់រឿង​ទាំងនោះ​ដោយ​ការ​ចំអក​ទៅលើ​គាត់​នោះឡើយ​។​

​    ​អ្នក​ចូលចិត្ត​កាត់​រូប​ត្លុក​ជុំវិញ​ពិភពលោក បាន​ឆ្នៃប្រឌិត​រូបភាព​របស់ Ronaldo ចូលទៅក្នុង​ទីតាំង​ផ្សេងៗ​គ្នា រួមមាន​ការដាក់​គាត់​ឱ្យ​អង្គុយ​នៅលើ​ចាន​បង្គន់ និង​ការប្រកួត​កីឡាករ​ស៊ូ​ម៉ូ​ជាដើម​។​

​    ​ហើយ​បច្ចុប្បន្ន កូនប្រុស​របស់គាត់ Ronaldo Jr ក៏បាន​ចូលរួម​នៅក្នុង​ការលេង​សើច​មួយ​នេះ​ជាមួយនឹង​មិត្ត​របស់ខ្លួន​ផងដែរ​។ Ronaldo បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ដើម្បី​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់​កូនប្រុស​ខ្លួន និង​មិត្ត ដោយ​ថត​យក​ម្រាមដៃ​ច្រត់​ចង្កា​គ្រប់ៗ​គ្នា​។​

​    ​តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ​បាន​បន្ថែម​ចំណងជើង​ទៅលើ​រូបថត​មួយ​សន្លឹក​នោះ​ថា "​ក្មេងៗ​លេងសើច​ដាក់​ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់