កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀលថ្ងៃទី២០ វិច្ឆិកា នៅលើកំណាត់ផ្លូវជាតិលេខ ៣ចន្លោះ km.២៤-២៥ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូម៉ាកសង់C125ពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FZ-0525 បើកបរដោយឈ្មោះ (សុំមិនបញ្ចេញឈ្មោះ) ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញញបើកបរក្នុងទិសដៅពីតាកែវមកភ្នំពេញ (ពីត្បូងមកជើង) របួសធ្ងន់។ ចំណែកភាគីរងគ្រោះ ជាប្រភេទ រថយន្តម៉ាកកាមរីឆ្លាមពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2S-9923 បើកបរក្នុងទិសដៅពីភ្នំពេញទៅតាកែវ (បញ្ជ្រាសទិសគ្នា) អ្នកបើកបរគេចខ្លួនបាត់។
មូលហេតុ ដែលឈានដល់មានគ្រោះថ្នាក់ខាងលើនេះគឺមកពីអ្នកបើកបរម៉ូតូ ជែងខ្វះការប្រុងប្រយ័ត្ន ប៉ះដៃចង្កូតគ្នា ដួលចូលរថយន្ត និងមិនពាក់មួកសុវត្ថភាព។
ក្រោយពេលវាស់វែងរួចរថយន្ត និងម៉ូតូរងគ្រោះបានយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំការដោះស្រាយ៕
