adverise with khmeread Unnamed %284%29

វ៉ៃខ្នោះ​ជនសង្ស័យ​ ៣​ នាក់​រឿង​គ្រឿងញៀន​នៅ​ស្រុក​កណ្តាលស្ទឹង​

    កណ្តាល ៖ ជន​សង្ស័យ ៣​ នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នា​ថ្ងៃទី​២០ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​១១ ​និង​២០​នាទី នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ ០៣​ នាក់​ដែល​បាន​ឃាត់ខ្លួន​១-​ឈ្មោះ ​ជា ដួង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ, ២-​ឈ្មោះ ​ថុង ឆា​រ៉ា​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​ និង​៣-​ឈ្មោះ ​ហង្ស ស្រី​ម៉ាច ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​សៀមរាប ស្រុក​កណ្តាល​ស្ទឹង ខេ​ត​កណ្តាល មុខរបរ មិន​ពិតប្រាកដ។ ​វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០១​កញ្ចប់​មធ្យម។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ផ្នែក​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សៀមរាប​បង្ក្រាប​ទី​តាំ​ប្រើប្រាស់​គ្រឿងញៀន​ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​០៣​ នាក់​រួម​និង​ម្ចាស់ផ្ទះ​កំពុង​នៅក្នុង​ផ្ទះ​កម្លាំង​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​០១​កញ្ចប់​មធ្យម រួច​បញ្ជូន​ជនសង្ស័យ​ទាំង ​០៣​ នាក់មក​អធិការដ្ឋាន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់