adverise with khmeread 3

អ្នករត់ប្រណាំងចូលរួមរត់ក្នុងកម្មវិធីសប្បុរសធម៌នៅកោះពេជ្រ ថ្ងៃអាទិត្យម្សិលមិញ

    ​ភ្នំពេញ ៖ អ្នករត់​ប្រណាំង​ចំនួន​១០០០​នាក់​បាន​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​សប្បុរសធម៌ "​គម្រោង ចិត្ត​ដូចគ្នា "​ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដើម្បី​ប្រមូល​ថវិកា​ជូ​យ​ដល់​កុមារកំព្រា កាលពី ព្រឹក​ថ្ងៃអាទិត្យ ម្សិលមិញ នៅ​នៅ​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ  ។​

​    ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានឱ្យដឹងថា ការរត់​សប្បុរសធម៌ នៃ​គម្រោង ចិត្ត​ដូចគ្នានេះ​ត្រូវបាន​បង្កើតឡើង​ក្រោម​គំ​និត្យ​ផ្តួចផ្តើម​របស់​យុវជន​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ប្រមូល​កៀងគរ​ថវិកា​សប្បុរស​ធម៌​យកទៅជួយ​ដល់​កុមារកំព្រា​នៅ​អង្គការ​តា​រ៉ា​ម៉ា​ណា និង អង្គការ​ផ្ទះបាយ កុមារ និង​អង្គការ​កុមារកំព្រា​ជាច្រើន​ទៀត​នៅ​ទូទាំងប្រទេស ពិសេស​ការរត់​នេះ​គឺ​ដើម្បី​សុខភាព និង​ការងារ មនុស្សធម៌​។

​    ​លោក​បន្ថែមថា សហព័ន្ធ​សហព័ន្ធ​យុវជន​កម្ពុជា​កំពុង​ធ្វើ​កិច្ចការ​ទាំងនេះ គឺជា​ការងារ​មនុស្សធម៌ ជួយ​ដល់​សង្គម​សុទ្ធសាធ​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ​នោះទេ ហើយ​អ្វីដែល​ក្រុមការងារ​ធ្វើ​នៅ ពេលនេះ​គឺជា​ការយកចិត្តទុកដាក់ និង​ផ្តល់ឱកាស​សម្រាប់​អ្នកជំនាន់ក្រោយ​បាន​កសាង​សម្រាប់​អនាគត​របស់ ខ្លួន​។​

​    ​លោក​បាន​អំពាវនាវ​ដល់​យុវជន​ទាំងអស់​គួរតែ​ឆ្លៀតឱកាស​ពេលទំនេរ​ពី​ការសិក្សា​មក​ចូលរួម​ជាមួយ កីឡា ដើម្បី​សុខភាព​ខ្លួនឯង​ផង និង​ត្រូវ​ចូលរួម​លះបង់​តាម​លទ្ធភាព​នូវ​អ្វីដែល​យុវជន​អាចធ្វើ​ទៅបាន ដើម្បី ចូលរួម​ជួយ​ដល់​សង្គមជាតិ ដោយ​មិនត្រូវ​គិតថា​មាន​ថវិកា​ដល់ក​ម្រឹត​ណា​នោះទេ​ឱ្យតែ​យុវជន​មាន​ឆន្ទៈ គឺអាច ចូលរួម​តាមរយៈ​កម្មវិធី​ធនាគារ​ឈាម​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផ្តល់​ឈាម​ជួយសង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​៕​

adverise with khmeread

មតិយោបល់