2

ចលនាយុវជនកម្ពុជា ១៥៧ ហ្វឹកហាត់ត្រៀមចូលរួមប្រកួតពានរង្វាន់ Soccer League រដូវកាលថ្មី២០១៦-២០១៧

    ​ភ្នំពេញ  ៖ ក្រុមបាល់ទាត់​ចលនា​យុវជន​កម្ពុជា​១៥៧​កំពុង​បង្កើន​ការហ្វឹកហាត់​យ៉ាងសកម្ម កាលពី​ចុង​សប្តាហ៍ កន្លងទៅ នៅ​ទីលាន​រ៉ា​ម៉ា រាជធានី​ភ្នំពេញ​ដើម្បី​បង្កើន​បច្ចេកទេស និង​កម្រិត​សមត្ថភាព​ឲ្យ​កាន់តែ​ខ្លាំងក្លា ប្រយោជន៍​បាន​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Soccer League លើក​ទី​៤ រដូវ​កាល​ថ្មី ២០១៦-២០១៧ ដែល​នឹងត្រូវ​ដំណើរការ​ប្រកួត​ជា​ផ្លូវការ នា​ពាក់កណ្តាល​ខែក្រោយ​នេះ​។​

​    ​ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧ លោក ជឹម គីម​លី បាន​ឲ្យ​ដឹងថា ការប្រមូលផ្តុំ​ហ្វឹកហាត់ គឺ​ដើម្បី បង្កើន​បច្ចេកទេស​ឱ្យ​កីឡាករ​របស់​ក្លឹប​នានា​ឱ្យ​លេង​ស៊ីសង្វាក់​គ្នា​បានល្អ ដើម្បី​ឈ្នះ​ការប្រកួត​ជា​ផ្លូវការ នា​អំឡុង​ពាក់កណ្តាល​ខែក្រោយ​នេះ​។

​    ​លោក​អះអាង​បន្ថែមថា ការហ្វឹកហាត់​នេះ គឺ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅ ឡើយ​ទេ ដោយ​ក្រុម​របស់លោក​តែងតែបាន​ណាត់​ជួយ​ជាមួយ​បណ្តា​ក្រុមបាល់ទាត់​ផ្សេៗ​ទៀត ដើម្បី​ប្រកួត​មិត្ត ភាព​កម្តៅ​សាច់ដុំ​ជា​រៀងរាល់​សប្តាហ៍​ដូចគ្នា​ផងដែរ​។

​    ​លោក​អះអាង​យ៉ាង​ដូច្នេះ​ថា “​ព្រឹត្តិការណ៍ Soccer League នេះ​គឺ​សំដៅ​ទៅលើ​ការប្រកួត​ដើម្បី​សុខភាព មិត្តភាព និង​រិត​ចំណង​សាមគ្គីភាព​។ ក្រុម​ចលនា​យុវជន កម្ពុជា ១៥៧ មាន​ថ្នាល​យុវជន ដោយ​កំពុង​ហ្វឹកហាត់ និង​បណ្តុះ​ថ្នាល​យុវជន​ថ្មីៗ​បន្ថែមទៀត ដើម្បី​ឲ្យ​ក្លឹប​របស់ របស់ខ្ញុំ​មាន​ធនធាន​កីឡាករ​កាន់តែ​សម្បូរបែប និង​គុណ​ភាពល្អ​។ ហើយ​នៅ​ឆ្នាំ​២០១៦​នេះ ក្រុម​ក​១៥៧ នេះ នឹងដាក់​កីឡាករ​វ័យក្មេង​ចំនួន​៦​រូប​”​។​

​    ​លោក​បន្ថែមថា ក្រុម​របស់លោក​បានទទួល​ការលើកទឹកចិត្ត និង​ឧបត្ថម្ភ ពី​ឯក​ត្ត​ម ម៉ឹង ពន្លក ដែលជា ប្រធាន​ចលនា​យុវជន​កម្ពុជា​១៥៧ ដោយ​ឯកឧត្តម​ជំរុញ​ឲ្យ​កីឡាករ​នានា​ក្នុង​ក្លឹប​មួយ​នេះ ទោះបី​ប្រកួត​ឈ្នះ ឬ​ចាញ់​ក៏ដោយ​ត្រូវ​លេង​ក្នុង​សារ​តី​មិត្តភាព លេង​ដោយ​យុត្តិធម៌ ស័​ក្ត​សមជា​ថ្នាល យុវជន និង​ក្នុងនាម​ជា​ខ្មែរ ដូចគ្នា​។​

​    ​ការប្រកួត​ដណ្តើមពាន​រង្វាន់ Soccer League លើក​ទី​៤ រដូវ​កាល​ថ្មី ២០១៦-២០១៧ បានចាប់ផ្តើម ទទួល​ចុះឈ្មោះ​ទទួល​ពាក្យ​បណ្តា​ក្លឹប​បាល់ទាត់​នានា ដោយ​គណៈកម្មការ​បច្ចេក​ទេស​បានប្រកាស​ដល់ បណ្តាល​ក្រុម​នានា​ឲ្យ​ចុះឈ្មោះ​ចូលរួម​ឲ្យ​បាន​ទាន់ពេលវេលា​និង​ឲ្យ​បាន​ច្រើន កុះករ​៕​

មតិយោបល់