adverise with khmeread 1

ការប្រកួតដណ្តើមពានរង្វាន់ AMKឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

    ​ភ្នំពេញ  ៖ ក្រុមបាល់ទាត់​មកពី​សា​ខា​កំពង់ថ្ម និង​ក្រុម​ការិយាល័យ​កណ្តាល​បាន​យកឈ្នះ​លើ​គូប្រកួត​រៀងៗ​ខ្លួន នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​ទីលាន​ស្តា​ត​ចាស់ ហើយ​ក្រុម​ទាំងពីរ​នេះ​នឹង ត្រូវ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ម្ចាស់​ដំណែង​ជើងឯក​ជាមួយគ្នា ព្រឹត្តិការណ៍​ពានរង្វាន់​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រដូវ​កាល​២០១៦​។​

​    ​ក្រុមបាល់ទាត់​មកពី​សា​ខា​កំពង់ថ្ម​បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម​សាខា​ខេត្ត តាកែវ នៅក្នុង​លទ្ធផល​បច្ចេកទេស ៣​ទល់​១ ខណៈ​ក្រុម​ក្រុម​ការិយាល័យ​កណ្តាល​បាន​យកឈ្នះ​ក្រុម​សាខា ខេត្តកំពត ដោយ​លទ្ធផល ៤​ទល់​២​។

​    ​ចំពោះ​ក្រុម​សាខា​ខេត្តតាកែវ និង​ក្រុម​កំពត ដែល​ចាញ់ៗ​ដូចគ្នា នៅ​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ នឹងត្រូវ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ជាមួយគ្នា​។ រីឯ​ក្រុម​កំពង់ថ្ម និង​កា​រិ​យា ល័យ​កណ្តាល​នឹងត្រូវ​ប្រជែង​ម្ចាស់​ជើងឯក​ពានរង្វាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រដូវ​កាល ២០១៦​។​

​    ​នាយក​ប្រតិបត្តិ​ឥណទាន និង​ជា​ប្រធាន​គណៈកម្មការ​កីឡាបាល់ទាត់​អេ អឹម ខេ​, លោក សួន ពិសី គូស បញ្ជាក់ថា ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៤​ខែ​កន្លងទៅ ព្រឹត្តិការណ៍​នេះ​រកបាន​ក្រុម​ខ្លាំងៗ ចំនួន​៤ ដែល​ឈាន​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឈានទៅរក​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​    ​លោក​បន្ថែមថា ក្រៅពី ការជួយ​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ​តាម​រយៈកាល​ផ្តល់​សេវា​មីក្រូហិរញ្ញវត្ថុ​នោះ​, អេ អឹម ខេ តែងតែ​បង្កើត​បរិ​យា កាស​សប្បាយ រីករាយ​ដល់​បុគ្គលិក​របស់ខ្លួន ក្នុងការ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​នានា ជាពិសេស​គឺ​លើកទឹកចិត្ត ឲ្យ​កីឡាករ ដែលជា​បុគ្គលិក​របស់ខ្លួន​ចូលរួម​លេង​កីឡា​គ្រប់ៗ​គ្នា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​ជាមួយគ្នា​ឲ្យ​កាន់តែ ស្និទ​ស្នាល​បន្ថែម​ទៀតផង​ដែរ​។​

​    ​សូម​រំឭកថា នៅ​រដូវ​កាល​២០១៦​នេះ មាន​ក្រុម​ចូលរួម​សរុប​ចំនួន​៣១​ក្រុម​តាំងពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ជុំ​ទី​១​។ គោលបំណង​នៃ​ព្រឹត្តិការណ៍​មួយ​នេះ គឺធ្វើឡើង​ដើម្បី​បង្កើត​បរិយាកាស​រីករាយ និង​សុខភាព ក្នុង​រង្វង់​គ្រួសារ អេ អឹម ខេ ដោយ​ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ អមដោយ​ប្រាក់រង្វាន់​ចំនួន​២​លាន​រៀល​៕​

adverise with khmeread

មតិយោបល់