adverise with khmeread Unnamed %285%29

សំណាងណាស់! បុរសនេសាទ​ត្រី​ប្រទះឃើញគ្រាប់ មួយកេះ ដែលគុណភាពគ្រាប់អាចប្រើប្រាស់ ៧០%

    កណ្តាល ៖ គ្រាប់​០១​កេះ​ប្រភេទ ​M16 ស្មើនិង​ ៨៤០​ គ្រាប់​អាច​ប្រើ​បាន​ត្រូវបាន​ប្រទះឃើញ​នៅ​ថ្ងៃទី​១៩ ​វិច្ឆិកា ​២០១៦ ​វេលា​ម៉ោង​២​រសៀល​កន្លង​ទៅដោយ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សាន សេង ភេទប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​រហូតដល់​ថ្ងៃទី​២០ ​វិច្ឆិកា ​ទើប​ប្រគល់ឱ្យ​ប៉ូលិស។​

    ប៉ូលិស​និយាយថា ឈ្មោះ ​សាង សេង​បាន​ទៅ​នេសាទ​ត្រី​នៅ​ទន្លេ ហើយ​បាន​ប្រទះឃើញ​គ្រាប់​០១​កេះ (​ប្រភេទ​M១៦ ចំនួន ៨៤០​គ្រាប់​) ក្នុង​ទឹក (មាត់​ច្រាំងទន្លេ) នៅ​មាត់កំពង់ ចំ​ដី​ឡូ​ឈ្មោះ សំ ម៉ាច​។ ហើយឈ្មោះ សេង សាន បានប្រគល់​មកឱ្យ​សមត្ថកិច្ច​នៅ​ថ្ងៃទី​២០ ​វិច្ឆិកា ២០១៦ ​នៅវេលា​ម៉ោង​១០​ព្រឹក​ម្សិលមិញ ​និង​បាន​សុំ​ថវិកា​ពី​សមត្ថកិច្ច​ចំនួន​ ២០.០០០ ​រៀល​។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ល្វាឯម​។​ ការសន្និដ្ឋាន​គ្រាប់​ខាងលើ​គុណភាព ​៧០% អាច​ប្រើប្រាស់​បាន​៕

adverise with khmeread

មតិយោបល់