adverise with khmeread Unnamed

បុរស​ម្នាក់​ចុះ​ត្រពាំង​រាវ​ខ្យង​លង់ទឹក​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​រងគ្រោះ​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​២០ ​វិច្ឆិកា​ ២០១៦​ វេលា​ម៉ោង​៣​ និង​៣០​នាទី រសៀល​នៅ​ចំណុច ក្នុង​ត្រពាំង​ព្រលឹង ​ភូមិ​គោក​ព្រីង ​ឃុំ​គោក​ត្រប់​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សុខ សំភា ​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ​។ ​នៅ​ថ្ងៃទី​២០​ វិច្ឆិកា​ ២០១៦ ​វេលា​ម៉ោង​០៨ ​និង​៣០នាទី​ព្រឹក​ ជនរងគ្រោះ​បាន​ទៅរក​ខ្យង​នៅក្នុង​ត្រពាំង​ស្ថិតនៅ​ចំណុចកើតហេតុ​ហើយក៏​បាត់​ដំណឹង​។​

    លុះដល់​ម៉ោង​ ៣ ​រសៀល​ឪពុក​បង្កើត​របស់​ជន​រង​ជនរងគ្រោះ ​បាន​ដើររក​បន្ទាប់មក​ដល់​វេលា​ម៉ោង​កើតហេតុ​ក៏​ឃើញ​ជនរងគ្រោះ​លង់ទឹក​ស្លាប់​។ ​បន្ទាប់មក​ផ្នែក​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យ​ទៅលើ​សព​ឃើញថា​សព​ពុំមាន​ស្លាក​​ស្នាម​អ្វី​នោះទេ ការសន្និដ្ឋាន សព​ពិតជា​ស្លាប់​ដោយសារ​លង​ទឹក​ប្រាកដ​មែន បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់