adverise with khmeread 1

ចចាមអារ៉ាម! Man City ត្រៀមផ្តល់ប្រាក់ឈ្នួល ៣ពាន់ផោនក្នុងមួយម៉ោងដល់ Messi ដើម្បីចូលរួមជាមួយពួកគេពី Barcelona

    ​មេឃ​ខៀវ Manchester City បាន​ត្រៀមខ្លួន​រួចរាល់​ជាស្រេច​ដើម្បី​ផ្តល់ជូន Lionel Messi នូវ​ប្រាក់កម្រៃ​ឈ្នួល​តម្លៃ ៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ដែលជា​ប្រាក់កម្រៃ​មូលដ្ឋាន​ដែល​នឹង​អាច​កើតឡើង​ដើម្បី​ចូ​ម​រួមជាមួយ​ពួកគេ​ពី​អ្នក​មានបុណ្យ Barcelona​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​នានា​ជាច្រើន​ពី​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​វា​គឺជា​ផ្នែក​មួយ​នៃ​ទំហំ​កញ្ចប់​ទឹកប្រាក់​ចំនួន ២០០​លាន​ផោន​ដែល​នឹង​អាច​ត្រូវ​ដាក់បញ្ចូល​ជាមួយគ្នា ដោយ​ក្លឹប​អ្នកមាន​របស់​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​មាន​ពាក្យ​ចចាមអារ៉ាម​បញ្ជាក់ថា ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ កំពុង​ពន្យារពេល​ទៅលើ​ការចុះហត្ថលេខា​នៅលើ​កុងត្រា​ថ្មី​នៅឯ​ទឹកដី Nou Camp ដែល​ធ្វើឱ្យមាន​ការរំពឹងទុក​ជាច្រើន​នៃ​ការចាកចេញ​របស់គាត់​ពី​ទឹកដី​ក្លឹប​យក្ស​របស់​ជនជាតិ​កាតា​ឡាន​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ The Mirror បាន​បញ្ជាក់ថា Manchester City បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ផ្តល់ជូន Barcelona នូវ​ទំហំ​ទឹកប្រាក់​លើសពី ១០០​លាន​ផោន​ដើម្បី​ចុះហត្ថលេខា​ទិញយក​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ​រូបនេះ​។ លើសពីនោះ ពួកគេ​នឹង​ផ្តល់ឱ្យ Messi នូវ​ទំហំ​ទឹកប្រាក់​ដ៏​ធំ​សម្បើម​មួយ ដែល​ពួកគេ​នឹង​អាច​ចំណាយ​ប្រាក់​សម្រាប់​គាត់​ចំនួន ៣.០០០​ផោន​ក្នុង​រយៈពេល​មួយ​ម៉ោង ជា​រៀងរាល់​ម៉ោង ជា​រៀងរាល់ថ្ងៃ​។​

​    ​មានការ​អះអាងថា ប្រធាន​ក្លឹប​មេឃ​ខៀវ​កំពុងមាន​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា វត្តមាន​របស់​អតីត​អ្នកចាត់ការ​ទូទៅ​របស់ Messi លោក Pep Guardiola នៅលើ​ទឹកដី Etihad នឹង​អាចជា​ការបញ្ចុះ​បញ្ចូល​ខ្សែប្រយុទ្ធ​រូបនេះ​ឱ្យ​ផ្លាស់​មកកាន់​លី​ក​កំពូល​អង់គ្លេស Premier League ។​

​     កុងត្រា​បច្ចុប្បន្ន​របស់ Messi ជាមួយនឹង Barcelona នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១៨៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់