%e1%9e%80%e1%9f%86%e1%9e%96%e1%9e%84%e1%9f%8b%e1%9e%86%e1%9f%92%e1%9e%93%e1%9e%b6%e1%9f%86%e1%9e%84

លោភលន់លួចគោម្តង៥ក្បាលជាប់ខ្នោះ

    កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ទឹកផុស​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច ចំណុច​ស្តុក​តា​និ​ច  ស្ថិតនៅ​ភូមិ​ទ័ព​តា​ឡា​ត់  ឃុំ​ជៀប  ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​សត្វ​គោ​របស់​អ្នកស្រុក​អស់​៥​ក្បាល​កាលពី​ពេលយប់ ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ  ឈ្មោះ ទាំ ទើ  ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ចាន ឃុំទួល​ខ្ពស់  ស្រុក​ទឹកផុស ។​
     ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ប៉ូលិស​រឹបអូស​សត្វ​គោ​៥​ក្បាល​(​ញី​៣​ក្បាល​) បន្ទាប់ពី​ជនសង្ស័យ​ឈ្មោះ ទាំ ទើ​បានធ្វើ​សកម្មភាព​លួច​កាលពី​យប់​ថ្ងៃទី ១៥​មករា ២០១៦​ចំណុច​ស្តុក​តា​និ​ច  ស្ថិតនៅ​ភូមិ​ទ័ព​តា​ឡា​ត់  ឃំ​ុ​ជៀប  ស្រុក​ទឹកផុស ។​
    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ចាត់ការ​តាម​នីតិវិធី ៕​

មតិយោបល់