adverise with khmeread Untitled 1

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​បុក​ស្ត្រី​រៀប​ឆ្លងផ្លូវ​បណ្តាលឱ្យ​របួសធ្ងន់ ​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់​​កើតឡើង​នៅ​ថ្ងៃទី​២១ ​ខែវិច្ឆិកា ឆ្នាំ២០១៦​ វេលា​ម៉ោង​៧ ​និង​៣០​នាទី​បង្កឡើង​រវាង​ម៉ូតូ​និង​មនុស្ស​ថ្មើរជើង។​

    ប៉ូ​លិ​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ឈ្មោះ សិន សំណាង​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​ភូមិ​សា​ម៉​ ឃុំ​ដើម​ឬ​ ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ជិះ​ម៉ាក​C125 សេរី​ឆ្នាំ​២០០៥ ​ពណ៌​ខ្មៅស្លាកលេខ កណ្តាល 1C-8320 រស់នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ ជា​អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល​។​

    ចំណែកឯ​ជនរងគ្រោះ ឈ្មោះ គង់ ចន្ថា​ភេទ ស្រី​អាយុ​៥០​ឆ្នាំ ​រស់នៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ​ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល មុខរបរ កសិករ​របួស​រយះ​ភ្លៅ​ខាងស្តាំ​ធ្ងន់​។​

    ប៉ូលិស​បន្តថា នៅមុន​វេលា​កើតហេតុ​ជនរងគ្រោះរ​ដើរ​ឆ្លងថ្នល់​ពីស្ដាំ​ដៃ​មក​ឆ្វេង​ (​ពី​ច​ញ្ចើ​ម​ថ្នល់​ខាងត្បូង​ឆ្លង​មក​ខាងជើង​ថ្នល់​) ដល់​ចំណុច​ផ្លូវ​ម៉ូតូ​ក្នុងទិសដៅ ភ្នំពេញ អ្នក​លឿង​ (ស្រប​) ​ក៏​ឈប់​រៀបនឹង​ដើរ​ឆ្លង​ពេលនោះ​ម៉ូតូ​បង្ក​បាន​បើក​មកដល់​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ជនរងគ្រោះ​តែម្ដង​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់។ ​ចំណែកឯ​មធ្យោបាយ​បង្ក​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិកា​រដ្ឋា​ស្រុក​កៀនស្វាយ​ដើម្បី​រង់ចាំ​ការដោះស្រាយ។ ​តាម​ការសន្និដ្ឋាន ករណីនេះ​បណ្ដាលមកពី​អ្នកបើក​ម៉ូតូ​បង្ក​បើក​ក្នុង​ល្បឿន​លឿន​ហើយដោយ​ខ្វះ​ការប្រុងប្រយ័ត្ន៕

adverise with khmeread

មតិយោបល់