adverise with khmeread 1

​ពូ​ទីន​នឹង​ស្នើសុំ​ការអនុញ្ញាត​ពី​ដូ​ណា​ល់ត្រាំ​ដើម្បី​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​ស៊ី​រី​

​    ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ​ពូ​ទីន ត្រូវបាន​រំពឹងទុក​ថា​នឹង​ទាក់ទង​លោក ដូ​ណា​ល់​ត្រាំ នៅពេល​គាត់​ចូលកាន់​កាប់​តំណែង​នៅ​សេត​វិមាន​ដើម្បី​ទទួលបាន​ការយល់ព្រម​ពី​គាត់​ក្នុងការ​ទម្លាក់​គ្រាប់បែក​តាម​គោលដៅ​ក្នុងប្រទេស​ស៊ី​រី​។​

​    ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅ​ទីក្រុង​ឡុង​ដ៍លោក Alexander Yakovenko បាន​និយាយថា លោកពូ​ទីន​បាន​ព្យាយាម​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា ឱ្យ​យល់​ព្រមឱ្យ​អ្នកបើកបរ​រុស្ស៊ី​ទម្លាក់​គ្រាប់បែក​លើ​ពី​ពួក​ឧទ្ទាម​។​

​    ​ប៉ុន្តែ​ទំនាក់ទំនង​រវាង​លោក​អូ​បា​ម៉ា និង​ពូ​ទីន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ហើយ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​ត្រូវបាន​លោក​ប្រធានាធិបតី​ជិត​ផុត​តំណែង​អូ​បា​ម៉ា​បដិសេធ​។​

​    ​លោក Yakovenko បាន​ប្រាប់​កាសែត​អន​ឡាញ Sunday Mirror ថា "​ការប្រើប្រាស់​កងកម្លាំង​ទ័ពអាកាស​នៅ​ប្រទេស​ស៊ី​រី​គឺជា​ផ្នែក​មួយ​នៃ​ការងារ​ការទូត​ដែល​គាំទ្រ​ដោយ​កងកម្លាំង​។ យើង​បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​អាមេរិក​នេះ​។ យើង​នឹង​បន្ត​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​បន្ទាប់​"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់