adverise with khmeread 1

ជាប់គុក ៩ ឆ្នាំដោយសារយករូប Ronaldo និងតារាបាល់ទាត់ច្រើននាក់ទៀតរបស់ Real Madrid មកម៉ុងតាដាក់រូបបាញ់កាំភ្លើងស៊ីពចំក្បាល

    ​ខ្មាន់កាំភ្លើង​ម្នាក់​ឈ្មោះ Santiago Sanchez Ramirez ត្រូវ​បានផ្តល់​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ប្រាំបួន​ឆ្នាំ បន្ទាប់ពី​បានបង្ហាញ​រូបថត​ជាច្រើន​សន្លឹក​របស់​តារាបាល់ទាត់​ក្រុម​អធិរាជ​ស Real Madrid ដែល​បាន​ផ្តិត​នៅក្នុង​ឆ្នាំ​២០១៤ ដោយ​ប្រើប្រាស់​កាំភ្លើង​ស៊ី​ព​របស់ខ្លួន​។​

​    ​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​ត្រូវបាន​គេ​ស្គាល់​ជារឿយៗ​បានបង្ហាញ​ពី "​ការវាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​" ទាំងនេះ នៅក្នុង​គោលបំណង​ដើម្បី​បញ្ជាក់​ពី​កង្វះខាត​នៃ​ប្រព័ន្ធ​សន្តិសុខ និង​ការការពារ​របស់​រដ្ឋា​ភិ​បាល និង​សមាជិក​នៃ​ខ្សែ​រាជវង្ស បច្ចុប្បន្ន​បាន​បង្វែរ​ចំណាប់អារម្មណ៍​របស់ខ្លួន​ទៅលើ​សមាជិក​នៃ​ក្រុម​អធិរាជ​ស​។​

​    ​យោងតាម​កាសែត El Confidencial របស់​អេ​ស្ប៉ា​ញ Ramirez ត្រូវបាន​គេ​សន្ម​ត់​ថា​បាន​ស្ថិតនៅក្នុង​ឡាន​ដឹកទំនិញ​មួយ​ដែល​បាន​ចត​នៅ​ខាងក្រៅ​ជំរំ​ហ្វឹកហាត់​របស់​ក្លឹប​យក្ស​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga និង​ត្រូវបាន​គេ​ចាប់បាន​នូវ "​រូបថត​បាញ់កាំភ្លើង​ស៊ី​ព​" ទៅលើ​តារា​ឆ្នើមៗ​មួយចំនួន​ដូចជា Cristiano Ronaldo, Gareth Bale, Isco, Marcelo, Sergio Ramos, Karim Benzema និង​អតីត​អ្នកចាត់ការ​ទូទៅ Carlo Ancelotti និង​គោលដៅ​បច្ចុប្បន្ន​គឺប្រធាន​ក្លឹប​លោគ Florentino Perez ។​

​    ​ពេលដែល​ចាប់ខ្លួនបាន ក្រុមមន្ត្រី​ប៉ូលិស​បានរ​ក​ឃើញ​នូវ Hard-disks (​ប្រដាប់​ផ្ទុក​ទិន្នន័យ​) ផ្សេងៗ​ជាច្រើន​ទៀត និង​កុំព្យូទ័រ ជាមួយនឹង​រូបថត​ជាច្រើន​សន្លឹក​របស់​តារា​ល្បីៗ និង​តារា​ល្បីៗ​ផ្នែក​កីឡា​ជាច្រើន​៕

adverise with khmeread
ប្រភព៖ 90min

មតិយោបល់