adverise with khmeread 1

Andy Murray ឡើងមកលេខ ១ វាយតេន្នីសក្រោយផ្តួល Novak Djokovic វគ្គផ្តាច់ព្រ័ត្រកម្មវិធី ATP World Tour

    ​តារា​វាយ​តេ​ន្នី​ស​របស់​អង់គ្លេស Andy Murray បាន​ផ្តួល​ម្ចាស់​ជើងឯក​ប្រាំ​សម័យកាល Novak Djokovic ឆ្ពោះទៅកាន់​ជ័យជម្នះ​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​កម្មវិធី ATP World Tour វគ្គ​ផ្តាច់ព្រ័ត្រ និង​បញ្ចប់​អាជីព​ក្នុង​ឆ្នាំ​២០១៦ ក្នុងនាម​ជា​កីឡាករ​តេ​ន្នី​ស​ចំណាត់ថ្នាក់​ទីមួយ​របស់​ពិភពលោក​។​

​    ​ជាមួយនឹង​ការបញ្ចប់​ឆ្នាំ​២០១៦ ស្ថិតនៅលើ​ចំណាត់ថ្នាក់​កំពូល Murray បានឈ្នះ​ការប្រកួត​ដែល​គេ​រំពឹង​ចង់​មើល​បំផុត​ក្នុង​លទ្ធផល ៦-៣ ៦-៤ នៅ​ទីលាន O2 Arena នៃ​ទីក្រុង​ឡុង​ដ៍​។

​    ​ក្រោយ​បញ្ចប់​ការប្រកួត​តារា​តេ​ន្នី​ស​ចំណាត់ថ្នាក់​ទីមួយ​របស់​ពិភពលោក​រូបនេះ​បាន​បញ្ជាក់ថា "​ខ្ញុំ​ពិតជា​រីករាយ​ទៅលើ​ជ័យជម្នះ​នេះ ហើយ​ក្លាយខ្លួន​ទៅជា​ចំណាត់ថ្នាក់​មួយ​របស់​ពិភពលោក​គឺ​ពិតជា​រឿង​ដ៏​អស្ចារ្យ​បំផុត​។ វា​គឺ​ពិតជា​អស្ចារ្យ​ដែល​បាន​លេង​ជាមួយនឹង Novak នៅក្នុង​ការប្រកួត​បែបនេះ​"​។​

​    ​Murray វ័យ ២៩​ឆ្នាំ បាន​ពង្រីក​អាជីព​ដ៏​មាន​សក្តានុពល​របស់ខ្លួន​បន្ថែម​ដោយ​អាច​ទទួលបាន​ជ័យជម្នះ ២៤​ប្រកួត​ជាប់ៗ​គ្នា​។​

​    ​ជ័យជម្នះ​មួយ​នេះ​ក៏​ជាការ​បញ្ចប់​ភាពជោគជ័យ​បួន​ឆ្នាំ​ជាប់ៗ​គ្នា​របស់ Djokovic របស់​ផងដែរ​នៅក្នុង​ដំណើរ​ប្រជែង​មួយ​នេះ និង​ការប្រឹងប្រែង​របស់​កីឡាករ​សញ្ជាតិ​សែ​ប៊ី​រូបនេះ​ដើម្បី​យក​ស្មើ​កំណត់ត្រា​ម្ចាស់​ជើងឯក ៦ សម័យ​របស់​កីឡាករ Roger Federer៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់