adverise with khmeread Brad pitt pax and maddox

Brad Pitt មាន​អារម្មណ៍​ថា​កូនៗ​បាន​ក្បត់​គាត់ ហើយ​សូម្បី​ពាក្យ​ប៉ា​មួយ​ម៉ាត់​ក៏​លែង​និយាយ​ដែរ​

​    ​តារា​ហូលីវូដ​លោក Brad Pitt គិតថា​កូនៗ​របស់គាត់​កំពុង​បែរខ្នង​ដាក់​គាត់​គ្រប់គ្នា​។ តាម​សេចក្តីរាយការណ៍ Brad Pitt ត្រូវគេ​ហាមឃាត់​មិនឱ្យ​ជួប​ក្មេងៗ​ទេ​។​

​    ​តារា​សម្ដែង​ដ៏​ល្បី​ក្នុង​រឿង "Allied" រូបនេះ​ព្រួយបារម្ភ​ថា Angelina Jolie កំពុង​ព្យាយាម​ឱ្យ​កូន​ប្រាំមួយ​នាក់​មានដូចជា Maddox, Pax, Zahara, Shiloh, និង​កូនភ្លោះ Knox និង Vivienne ប្រឆាំងនឹង​គាត់ ព្រមទាំង​ហាម​ពួកគេ​មិនឱ្យ​ហៅ Pitt ថា​ប៉ា​ទៀតផង​ដែរ នេះ​បើតាម​របាយការណ៍​វេ​ប​សាយ Femalefirst.co.uk​។​

​    ​លោក Kris Herzog ជា​អង្គរក្ស​ម្នាក់​ធ្វើ​ការឱ្យ​គ្រួសារ​ទាំងពីរ​បាន​និយាយថា ការ​ទៅសួរសុខទុក្ខ​កូនៗ​ពី​លើក​របស់ Brad Pitt ពុំ​ដំណើរការ​រលូន​ទេ​។​

​    ​Herzog បាន​ប្រាប់​ទៅ​ទស្សនាវដ្ដី Grazia ថា "Pitt ខឹង​ខ្លាំងណាស់​។ ពីអ្វី​ដែល​ខ្ញុំ​បានឮ​ពី Pitt  និង Jon ឪពុក​របស់ Pitt  ក្មេងៗ​គឺ​ប្រឆាំងនឹង​ពួកគាត់​ទាំងអស់​។ ក្មេងៗ​សូម្បីតែ​និយាយ​ទៅរក​ឪពុក​ក៏​មិន​និយាយ​ផង កុំថាឡើយ​ពាក្យ​ប៉ា​"៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់