adverise with khmeread Unnamed

លឿន​ដូច​ព្រួញ​!!!​ ឆក់​ភ្លាម​ដេញ​ប្រផាប់​ចាប់ប្រ​ភី​ង​វ៉ៃខ្នោះ​បាន​ ២​ នាក់​ភ្លែ​ត​

    ភ្នំពេញ ៖ ចោរឆក់​ទូរស័ព្ទដៃ​ជាក់ស្តែង ​២​ នាក់​ត្រូវបាន​ប៉ូលិស​ដេញ​ប្រផាប់​ប្រ​ផី​ង​ចាប់បាន​នៅ​វាលស្រែ បន្ទាប់ពី​បានធ្វើ​សកម្មភាព​នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៣ មុខ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ម៉ោង​៨ ​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​ខណ្ឌដង្កោ​បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​០២​នាក់​ទី​១-ឈ្មោះ យឹម ចិ​ត្រា ហៅ ធូ ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ និងទី​២-​ឈ្មោះ អ៊ុំ សុធា​រ៉ា ហៅ គោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង ​២ ​នាក់​នេះ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ មាន លក្ខិណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​ភូមិ​ដើម​ឬ​ស ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាល​ស្តឹង ខេត្តកណ្តាល ដែល​កំពុងតែ​ជិះ​ម៉ូតូឌុប​តាមផ្លូវ​ជាតិ​លេខ​០៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។

    ស្របពេលនោះ​មាន​អ្នកដំណើរ តាមផ្លូវ​ជាតិ​លេខ​៣​ដូចគ្នា បានឃើញ​ហេតុការណ៍​នោះ​ក៏​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ និង​ស្រែក​ឱ្យ​សមត្ថកិច្ច​ដែល​ល្បាត​តាម​ដងផ្លូវ​ជួយ​អន្តរាគមន៍ ហើយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ពង្រ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សាក់​សំពៅ និង​កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ ដេញតាម​បង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០២ ​នាក់​ខាងលើ រួម​និង​វត្ថុតាង យកមក​ធ្វើ ការសាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់។​

    ទន្ទឹម​នោះ​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​ចំឈ្មោះ​ជនសង្ស័យ​ខាងលើ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូ​ច្បាប់​តែម្តង។​​ -​វត្ថុតាង​ចាប់យក ១-​ម៉ូតូ​០១​គ្រឿង ម៉ាក​ស៊ុយ​ស៊ូ​គី​ឡេ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CT-8595 មាន​លេខ​តួ ​CE45D-405282 លេខ​ម៉ាស៊ីន ​AE52-405212 (​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) ២-​ទូរស័ព្ទដៃ​ម៉ាក ​អាយ​ហ្វូ​ន​ហ្វា​យ​អេស​ ពណ៌​ទឹកមាស (​របស់​ជនរងគ្រោះ​ខូច​ពេល​ជនសង្ស័យ​ទំលាក់​ចូល​ទឹក​)។

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់