adverise with khmeread 4

បុកកូនសិស្សទៀតហើយ! ចេញពី​រៀន​ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្ត​ដឹក​សំរាម​បើក​បុក​ពីក្រោយ​ស្លាប់​ម្នាក់​របួស​ម្នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​បែកក្បាល​ចេញ​ខួរ និង ម្នាក់ទៀត​រួចផុត​ពី​គ្រោះថ្នាក់ ដោយសារ​រថយន្ត​ស៊ីន​ទ្រី បើក​បុក​ម៉ូតូ​ពីក្រោយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២ និង​៥៥​នាទី​ថ្ងៃត្រង់​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​២១១ ម្តុំ​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

    សម្ដី​អ្នកឃើញ​ហេតុការណ៍​ខាងលើ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ​រិ​ទិ្ធ មាន​អាយុ​១៦​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​បាក់​ទូក ផ្ទះ​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ និង​ម្នាក់ទៀត​ឈ្មោះ​ ពេជ្រ ប៊ុន​ឃាន អាយុ​១៨​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​បាក់​ទូក ផ្ទះ​នៅ​ម្តុំ​ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក Let ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FK-3023 មាន​គ្នា​២​នាក់​តាម​បណ្តោយ​ផ្លូវ​២១១។​

    ស្រាប់​តែមាន​រថយន្ត​ស៊ីន​ទ្រី ដឹក​សំរាម ពណ៌​លឿង បាន​បើក​មកពី​ក្រោយ​រួច​ក៏​បុក​ពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​ជនរងគ្រោះ​ដែល​កំពុងតែ​ជិះ​២​នាក់ ជ្រុល​ទៅបុក​រថយន្ត​ឡិច​​ស៊ី​ស​RX300 ដែល​នៅក្បែរនោះ​រង​ការខូចខាត​ថែមទៀត។​

    ប្រភព​ខាងលើ​បន្តថា ក្រោយមក​រថយន្ត​ស៊ីន​ទ្រី​ដឹក​សំរាម​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​កិន​ក្មេងប្រុស​ម្នាក់​បែកក្បាល​ចេញ​ខួរ​ស្លាប់​ក្នុង​ថ្លុកឈាម និង​ម្នាក់ទៀត​រួច​ផុតពី​គ្រោះថ្នាក់​គ្រាន់​របួសស្រាល។​

    ក្រោយពី​បង្កហេតុ​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍។ ​ចំណែក​សព​ជនរងគ្រោះ​ត្រូវប្រគល់​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

adverise with khmeread

មតិយោបល់