ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៥ មករា ឆ្នាំ២០១៦ នៅចំណុចកោះពេជ្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបន្ទាប់ពីបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ កាលពីចុងឆ្នាំ២០១៥ ។
ប៉ូលិសខណ្ឌចំការមនបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១-ឈ្មោះជុំ សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សគ្មាន ស្នាក់នៅផ្ទះលេខ២៤ A ផ្លូវលំលេខ៣ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យនិងទី២-ឈ្មោះឆុំ ទិត្យណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សស្នាក់ នៅផ្ទះលេខ ១១៥៧H2 ផ្លូវលំលេខ៣ ស្រុកចាក់អង្រែលើ។
ប៉ូលិសបន្តថា សកម្មភាពប្លន់បានប្រព្រឹត្តកាលពីថ្ងៃទី៣១ធ្នូ ឆ្នាំ២០១៥ ម៉ោង៧យប់នៅចំណុចគល់ស្ពានឥន្ធនូកោះពេជ្រកែងផ្លូវសប៊ីតក្រុមទិ៤៥ ភូមិ៨ សង្កាត់ទន្លេបាសាក់ និងបក្ខពួក៥នាក់រត់គេចខ្លួន។
សម្ភារៈបាត់បង់ ម៉ូតូ១គ្រឿងម៉ាកនិចពណ៌ស ស៊េរី០១៤ពាក់ស្លាកលេខ ភ្នំពេញ 1FF-6550។ចំំណែកសម្ភារៈដកហូតម៉ូតូ២គ្រឿង ទី១-ម៉ាកហុងដា C110 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BZ0-008 និងទី២-ម៉ាកនិចពណ៌ក្រហមស្លាកលេខភ្នំពេញ 1BZ- 4845។
ចំណែកជនរងគ្រោះឈ្មោះរ៉ូ សាលី ភេទប្រុសអាយុ១៦ឆ្នាំមុខរបរ ឃ្វាលគោស្នាក់នៅផ្ទះលេខ ១៩៩៦ ផ្លូវជាតិលេខ៥ ភូមិគីឡូុំ៉ែត្រលេខ៩ សង្កាត់ច្រាំងចំរះទី១ខណ្ឌឫស្សីកែវ ។
ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះ ជាមួយមិត្តភ័ក្ត្រ ចេញពីដើរលេងកោះពេជ្រ មកដល់ចំណុចកើតហេតុ មានជនសង្ស័យ៧នាក់ ជិះម៉ូតូ៤គ្រឿងប្រដាប់ដោយដាវបាននាំគ្នាដេញកាប់ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់អស់ ។លុះដល់ថ្ងៃដូចខាងលើកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់។បច្ចុប្បន្នជនសង្ស័យនិងម៉ូតូឃាត់ខ្លួននៅខណ្ឌ៕
