7

បង្ក្រាប​ក្រុម​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់​មនុស្ស​ ១១ ​នាក់​រឹបអូស​ថ្នាំញៀន​ ៥៩ ​កញ្ចប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​បើក​ការបង្ក្រាប​ក្រុម​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ឃាត់​មនុ​ស្សបាន​១១​នាក់​ និង​ថ្នាំញៀន​៥៩​កញ្ចប់ កាលពី​វេលា​ម៉ោង១២ និង៣០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

    កិច្ច​ប្រតិ​ប​ត្ដិ​ការ​នេះ​ដឹកនាំ​កម្លាំង​ដោយ​លោក​វ រ​សេនីយ៍​ឯក អ៊ីវ ភា​រិ​ទ្ធ​ នាយការិយាល័យ ប្រឆាំង​បទល្មើស​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ជាមួយ​លោក​វរសេនីយ៍ត្រី ម៉េង វិមាន​ដា​រ៉ា អធិការរង​ប៉ូលិស​ខណ្ឌមានជ័យ​ទទួលបន្ទុក​នគរបាល​យុ​តិ្ត​ធម៌ បាន​ចុះបង្ក្រាប​ទី​ជួយ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តំបន់​អ​នា​ធិ​ប​តិ​យ្យ​នៅ​ចំណុច​ផ្លូវ ៦ ម៉ែត្រ​។​

    ជា​លទ្ធផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១១ នាក់​(​ស្រី ២​នាក់​)៖ ១-​ឈ្មោះ ម៉េង ស្រី​លីន​ ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ មុខរបរ​ទិញ​អេតចាយ, ២-​ឈ្មោះ អេង ឆៃ​ឡុង​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដជា​អ្នកជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន, ៣-​ឈ្មោះ ឆាយ ហេង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កូន​ចុងភៅ,​ ​៤-​ឈ្មោះ ទិញ ហ័​រ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ មិន​ពិតប្រាកដ, ៥-​ឈ្មោះ លី ឡា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់, ៦-​ឈ្មោះ ហៀ​ប ឆែ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ មុខរបរ​ប៉ះ​កង់, ៧-​ឈ្មោះ ឡុង រ័ត្ននា ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប, ៨-​ឈ្មោះ ស៊ុ​ក សារី ​ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ ​មុខរបរ​ធ្វើកា​រោងចក្រ, ៩-​ឈ្មោះ ជា ចំរើន​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ មុខរបរ​ជាងសំណង់, ១០-​ឈ្មោះ បៅ សុខលី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មុខរបរ​សិស្ស និង១១-​ឈ្មោះ ស្រី មាន ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​លក់​ត្រកួន​ទាំង​៩​នាក់​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ​និង​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

    វត្ថុតាង​រឹបអូស​រួមមាន​គ្រឿងញៀន ​(​ក្រាម​ស​ថ្លា​)​ ចំនួន ៥៩ កញ្ចប់​តូច, ​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​មួយ និង សម្ភារៈ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ១១ នាក់ នឹង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ដ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

មតិយោបល់