adverise with khmeread Unnamed %289%29

ឃាត់​មនុស្ស​ ៥ ​នាក់​ជាមួយ​ថ្នាំញៀន​ ៦ ​កញ្ចប់​នៅ​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ជំនាញ​បង្ក្រាប​គ្រឿងញៀន​ចុះបង្ក្រាប​ករណី​រក្សាទុក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ភូមិ​ត្រពាំង​បី ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​កាលពី​ព្រឹក​ថ្ងៃទី​២០ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦ ​ដោយ​ឃាត់​ជនសង្ស័យ​ ៥ ​នាក់ ​(​ស្រី​ម្នាក់​)។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៥​នាក់ គឺ​១-ឈ្មោះ ឡា តារា ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​, ១-​ឈ្មោះ ក្រុង ឆេង​លី ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​, ៣-ឈ្មោះ ឡា ច​ន្នី ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​, ៤-​ឈ្មោះ ជួប វ​ឌ្ឍ​នា ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ​និង ៥-​ឈ្មោះ ភី ចាន់ថន ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ជនសង្ស័យ​ទាំង​ ៥ ​នាក់​ខាងលើ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ​សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​ថ្នាំ​ម្សៅ​ពណ៌ស​ក្រាម​ថ្លា​០៦​កញ្ចប់​តូច​,​ ដាវ​១​ដើម​,​ កាំបិត​ចុង​ស្រួច​១​ និង​កំ​ពួច​១ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ ​(​ស្បោង​ប្លា​ស្ទិ​ច​០១​ដុំ​)​ និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន៕

adverise with khmeread

មតិយោបល់