adverise with khmeread Unnamed %282%29

ចាប់​មនុស្ស ​៥ ​នាក់​ជាមួយ​ថ្នាំញៀន​ ៩ ​កញ្ចប់​នៅ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំញៀន ០១​ ករណី ដែល​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃនប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​៥​ នាក់ ចាប់​យកបាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ០៩​ កញ្ចប់​នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង​៥​មាន ១.​ឈ្មោះ ​កែវ រតនៈ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឈ្នះ​ជ័យ​លើ ឃុំ​រា​ធរ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង មុខរបរ​កម្មករ​រោងចក្រ​, ២.​ឈ្មោះ​ ឌិន វណ្ណៈ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​កែវ ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង​ ខេត្តតាកែវ មុខរបរ​កម្មករ​រោងចក្រ​, ៣.​ឈ្មោះ​ គន សេត ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ កម្មករ​រោងចក្រ​, ៤.​ឈ្មោះ​ ចាន់ តារា​កឿ​ន​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ កម្មករ​រោងចក្រ និង៥.​ឈ្មោះ ​សុខ សុភាព ភេទ​ស្រី ​អាយុ​២៤​ឆ្នាំ​ ធ្វើការ​រោងចក្រ​អ្នកបកប្រែ​ចិន​។ នាក់​ទាំង ​៣ មាន​ទីលំនៅ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    ជាមួយ​នៃ​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ចាប់​យកបាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៩​កញ្ចប់ និង ដប​សម្រាប់​ជក់​ថ្នាំ​១៕

adverise with khmeread

មតិយោបល់