adverise with khmeread Unnamed %286%29

ស្ត្រី​ម្នាក់ ត្រូវបាន​គោយន្ត​កន្ត្រៃ​កិន​ស្លាប់​នៅ​ស្រុក​ពួក​

    សៀមរាប​ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​គោយន្ត​កន្ត្រៃ​ដឹក​កណ្ដាប់​កិន​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ រហូតដល់​ស្លាប់ ខណៈពេលដែល​ដឹក​យកទៅជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង០៧ ​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​គោយន្ត​កន្ត្រៃ​ដឹក​ណ្ដា​ប់ និង​ម៉ូតូបណ្ដាលឱ្យ​ស្ត្រី​ម្នាក់​អង្គុយ​ពីក្រោយ​ស្លាប់ ហេតុការណ៍​នេះ​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម ស្ថិត​ភូមិ​គោក​ពោធិ ឃុំ​ក្តី​រុន ស្រុក​ពួក ខេត្តសៀមរាប​។​

    លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​ប៉ូលិស​ស្រុក​ពួក​បាន​ឱ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​អ្នកបើក​គោយន្ត​កន្ត្រៃ​បត់​ឆ្វេង​មិនមាន​ការប្រុងប្រយ័ត្ន ហើយ​អ្នកបើក​ម៉ូតូ​ឡើង​វ៉ា​គោយន្ត​កន្ត្រៃ ក៏​មិន​ប្រុងប្រយ័ត្ន​ដូចគ្នា ទើប​ធ្វើឱ្យ​ម៉ូតូ​ប៉ះ​គោយន្ត​ដួល ហើយ​ត្រូវបាន​គោយន្ត​កិន​ស្ត្រី​ម្នាក់​អង្គុយ​ក្រោយ​ស្លាប់ និង​អ្នកបើក​ម៉ូតូ​ស្ទុះ​គេចខ្លួន​ផុត​។​

    លោក​អធិការ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ លេង ហូ​វ ភេទ​ស្រី អាយុ៦៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ សេង សា​វេត ភេទ​ស្រី អាយុ៣០​ឆ្នាំ បើក​ម៉ូត​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1K-7089។ រីឯ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​មានឈ្មោះ តង ប៉ាត ភេទ​ប្រុស អាយុ២៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​ជនរងគ្រោះ ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​។​

    បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​ម៉ូតូ និង​គោយន្ត​កន្ត្រៃ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់