adverise with khmeread Untitled 1

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​សង្កាត់​ជ្រាវ ត្រូវបាន​អគ្គិភ័យ​ឆាប​ឆេះខ្ទេច​

    សៀមរាប​ ៖ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ បាន​កើតឡើង​បណ្តាលឱ្យភ្លើង​ឆាបឆេះ​ផ្ទះ​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ ប្រក់​ក្បឿង កាលពី​វេលា​ម៉ោង ០៩​នាទី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​-​ខេត្ត សៀមរាប។​

    ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ សី​ម ញៀន ភេទ​ប្រុស អាយុ៦៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ គង់ ថៃ អាយុ៦២​ឆ្នាំ​ផ្ទះ​ដែល​ឆេះ​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ ប្រក់​ក្បឿង ទំហំ ១២ គុ​​ណ ២០​ម៉ែត្រ។​

    ហេតុការណ៍​ឆេះ​ផ្ទះ​ខាងលើនេះ​បណ្ដាលឱ្យ​ខូចខាត ផ្ទះមួយ​ខ្នង​ទំហំ ១២ គុណ ២០​ម៉ែត្រ អស់ទាំង​ស្រុង​ផ្នែក​ឈើ និង​សំភារៈ​នៅក្នុង​ផ្ទះ​ផងដែរ ចំណែក​ប្រាក់​កាក់​មិន​បាត់បង់​ទេពី​ព្រោះ​ម្ចាស់​បាន​ទុកដាក់​នៅក្នុង​ទូដែក​។​

    មូលហេតុ បណ្តាលមកពី​អុជ​ភ្លើង​ធូ​បនៅក្នុង​ហេតុការណ៍​នោះ​ក៏មាន​ការជួយ​អន្តរាគមន៍​ពី​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្តសៀមរាប ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ០៤​ គ្រឿង ក្នុងនោះ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត ចំនួន​ ​០២ ​គ្រឿង និង​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ក​ង​រាជ​អាវុធហត្ថ​ចំនួន ០២ ​គ្រឿង។​ ករណីនេះ​មិន​បណ្ដាល​ឱ្យ​ភ្លើ​ង​រាលដាល​ដល់ផ្ទះ​អ្នកជិះ​ខាង​នោះទេ ហើយក៏​គ្មាន​អ្នកណាម្នាក់​រងគ្រោះ​នោះដែរ​៕

adverise with khmeread

មតិយោបល់