adverise with khmeread Untitled 1

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បង្ក្រាប​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​

    ព្រះសីហនុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ក្រុម​២៨ ភូមិ​០៣ សង្កាត់​០១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​នៅវេលា​ម៉ោង​២២ និង​១៥​នាទី​យប់ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ គឺ​ធ្វើទៅ​ឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុចកើតហេតុ​ខាងលើ មាន​យុវជន​មួយក្រុម កំពុង​ធ្វើ​ចរាចរណ៍​ចែកចាយ​សារធាតុ​ញៀន​។​

    មន្ត្រី​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន​ឈ្មោះ ​១.ឈ្មោះ ង៉ែត រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​នេសាទ ទីលំនៅ​បច្ចុប្បន្ន ក្រុម​២៦ ភូមិ​០៣ ឃុំ​ទំនប់រលក សង្កាត់​០១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​, ២.ឈ្មោះ ញែ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ក្រុម​២៨ ភូមិ​០៣ ឃុំ​ទំនប់រលក សង្កាត់​០១ ក្រុង​-​ខេត្ត​ព្រះសីហនុ​, ៣.ឈ្មោះ សឹង តិច ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​បច្ចុប្បន្ន ក្រុម​១៧ ភូមិ​០៣ ឃុំ​ទំនប់រលក សង្កាត់​០១ ក្រុង​ព្រះ​សី​នុ ខេត្ត​ព្រះសីហនុ ​និង​៤.ឈ្មោះ ឈិ​ត សូ​ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងភ្លើង ទីលំនៅ​បច្ចុប្បន្ន ក្រុម​២៨ ភូមិ​៣ ឃុំ​ទំនប់រលក សង្កាត់​០១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

    ប្រតិបត្តិ​ការបង្ក្រាប​នោះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន ១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០៣​កញ្ចប់​, ២. ទូរស័ព្ទ​ដែ​ចំនួន ០២​គ្រឿង ​និង​៣. ប្រាក់រៀល ចំនួន​៤​ម៉ឺន​រៀល​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់